យុវជនម្នាក់បានស្លាប់ក្នុងថ្លុកឈាម និង២នាក់ទៀតរងរបួសធ្ងន់​ ក្រោយពីជិះម៉ូតូបុគ្នាពេញទំហឹងនៅមុខវត្តទួលទំពូង

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងហោចណាស់មានយុវជនម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌ និង២នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៣ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខវត្តទួលទំពូង តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពយុវជនរងគ្រោះខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណះជនរងគ្រោះរបួសធ្ងន់២នាក់ទៀតត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅឯមន្ទីពេទ្យភ្លាមៗ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ គេក្រឡែកឃើញម៉ូតូ២គ្រឿង មានមួយគ្រឿងម៉ាក ស៊ុយស៊ុគី ឡេត ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1Q-2900 និងមួយគ្រឿងទៀតម៉ាក ហុងដាវ៉ែវ ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1CQ-2363 តែមិនថាខាងណាមកពីទិសណានោះទេ ក៏បានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់បានបោកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌ និងយុវជន២នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ព្រមទាំងម៉ូតូ២គ្រឿងខាងលើបានរងការខូចខាតផ្នែកខាងមុខទាំងស្រុងដូចគ្នាផងដែរ ។
ក្រោយកើតហេតុភ្លាម ប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសាមុយមកដឹកជនរងគ្រោះរបួសធ្ងន់ទៅកាន់មន្ទីពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗ ។ បន្ទាប់មកក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុដើម្បីធ្វើការត្រួត្យពិនិត្យ និងវាស់វែងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ។ ដោយយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់នាពេលក្រោយ ។ ចំណែកសពយុវជនរងគ្រោះ ខាងសមត្ថកិច្ចជំនាញបានទាក់ទងទៅសាច់ញាតិក្រុមគ្រួសារ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print