រកឃេីញហេីយរថយន្តRANGE ROVER ពាក់ស្លាកលេខ ភ្នំពេញ2AF-7777 បង្កគ្រោះថ្នាក់បុកស្លាប់និស្សិតម្នាក់នៅទួលគោក គឺយកទៅប្លុងចោលតាមផ្លូវ៣៧១

ចែករំលែក៖

ភ្នំពេញ ៖  រថយន្តម៉ាកRANGE ROVER ពាក់ស្លាកលេខ ភ្នំពេញ2AF-7777 ដែលបានបង្កហេតុបេីកបុកម៉ូតូបណ្តាលអោយនារីម្នាក់ជានិស្សិតស្លាប់យ៉ាងអាណោចអាធម័ កាលពីវេលាម៉ោង១និង២៥នាទីរសៀលថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៣១៧ កែងផ្លូវលេខ៥២៨ សង្កាត់បឹងកកទី១ ខណ្ឌទួលគោក ហេីយព្យាយាមបេីកគេចខ្លួន រហូតមកដល់វេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនាឆ្នាំ ២០១៩ ទេីបប្រទះឃេីញនៅមុខយានដ្ឋានឯក វុ
ទ្ធី តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ អាចជាការយកមកប្លុងចោល ឬចេតនារបស់ម្ចាស់ឡានទុកអោយសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ន ហើយគេចមុខដោះស្រាយសំណងរដ្បវេណីជាក្រោយជាក្រុមគ្រួសារសពជនរងគ្រោះ ខណៈរឿងនេះត្រូវផ្អើលពេញផ្ទៃប្រទេស ហើយម្ចាស់ឡានដើម មានឈ្មោះ សេង ពិទូ ជានាយទាហានពាក់ផ្កាយ១ កូនប្រសារអ្នកធំ បានលក់ឡាននេះ៣ឆ្នាំហើយទៅអោយម្ចាស់សណ្ឋាគារនៅខេត្តសៀមរាប តាំងពីឆ្នាំ២០១៦ គ្រាន់តែមិនទាន់កាត់ឈ្មោះ ទើបលោកផ្កាយ១យោធា សុង ពិទូ ត្រូវបានគេសង្ស័យថាជាម្ចាស់ឡាន ម៉ាកតRANGE ROVER ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 សំអាងលើឯកសារចុះបញ្ជីយានយន្ត នៅជាឈ្មោះ សេង ពិទូ ដដែល។
តាមសមត្ថកិច្ចបានឲ្យដឹងថា៖ ក្រោយរថយន្តបង្កបានបេីកបុកម៉ូតូបណ្តាលអោយមនុស្សស្លាប់កាលពីថ្ងៃហេីយបេីកគេចខ្លួនបាត់ស្រមោល ទេីប លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ ជាស្នងការនគរបាលរាជធានីបានប្រកាស់អោយនគរបាលទាំង១២ខណ្ឌតាមស្រាវជ្រាវរករថយន្តខាងលេីនិងចាប់យកមកផ្តន្ទាទោសតាមច្បាប់។រហូតមកដល់វេលាកេីតហេតុស្រាប់តែកម្លាំងនគរបាលស្ទឹងមានជ័យទី៣ ល្បាតក្នុងមូលដ្ឋានទេីបប្រទះឃេីញរថយន្តខាងលេី ត្រូវបានគេទេីបយកចេញពីយានដ្ឋានឯក រិទ្ធី ជាការប្លុងចោល ឬបំណងហៅរថយន្តមកស្ទូចទៅបន្តទៀតទេីបឃាត់តែម្តង។

សូមបញ្ជាក់ថាជនរងគ្រោះឈ្មោះ ឌុំ រីដា ភេទស្រីអាយុ២៣ឆ្នាំ មានស្រុកកំណេីតនៅភូមិព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជិះម៉ូតូម៉ាកគុបជ្រុង ពណ៍ទឹកបិច ពាក់ស្លាកលេខកណ្តាល1J 5254 ។ ចំណែករថយន្តបង្កម៉ាកRANGE Roverពណ៍ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ2AF -7777។ ។
នារីដែលត្រូវរថយន្ត Rang Rover បុកស្លាប់ជានិស្សិតឆ្នើមសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ «ផារ៉ាហ្គន» អតីតសាកលវិទ្យាល័យ «ហ្សាម៉ាន់»។
មរណភាពរបស់ កញ្ញា ឌុំ រីដា ដោយសាររថយន្តបុករសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ កំពុងបង្កើតឲ្យមានការរំជួលចិត្ត និងសោកស្តាយជាពន់ពេកពីក្រុមគ្រួសារ ព្រោះតែមរណភាពនេះជាការបាត់បង់នូវមនុស្សម្នាក់មានចរិតស្លូតបូតសុភាពរាបសារ និងស្រវាស្រទេញក្នុងការសិក្សាមួយរូប។
កញ្ញា ឌុំ រីដា មានអាយុ២២ឆ្នាំ មកពីភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ រីដា ជាកូនស្រីមកពីគ្រួសារមានជីវភាពក្រីក្រមួយក្នុងខេត្តកណ្តាល ហើយក៏ជាអ្នកប្រឹងប្រែងស្រវាស្រទេញមួយរូបក្នុងការសិក្សាផងដែរ។ កញ្ញាជាសិស្សឆ្នើមមួយរូប និងទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យ «ផារ៉ាហ្គន» អតីតសាកលវិទ្យាល័យ «ហ្សាម៉ាន់»។
បើតាមឪពុករបស់ រីដា បានឲ្យដឹងថា រីដា សិក្សាឆ្នាំទី៤ ហើយជិតបញ្ចប់ថ្នាក់បរិញ្ញាបត្រទៅហើយ។ មរណភាពរបស់ រីដា មិនត្រឹមតែក្រុមគ្រួសារទេ ដែលសោកស្តាយ មិត្តភក្តិ និងគ្រូៗបង្រៀននៅសាកលវិទ្យាល័យ «ផារ៉ាហ្គន» ក៏បានសម្តែងការសោកស្តាយជាពន់ពេកផងដែរ។ ម្តាយរបស់ កញ្ញា ឌុំ រីដា ឈ្មោះ ផាត់ ពៅ ចំណែកឪពុកឈ្មោះ ឌុំ វុធ។
លោក ដេត សុខឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យផារ៉ាហ្គន បានលើកឡើងជាមួយអារម្មណ៍ក្តុកក្តួលថា មរណភាពរបស់កញ្ញា រីដា ជាការបង់និស្សិតដ៏ឆ្នើមមួយរូប។
ចុងក្រោយលោក យិន ង្គិច ម្ចាស់សណ្ឋាគារមួយនៅខេត្តសៀមរាប កាន់ទូរស័ព្ទលេខ 012911111 បានចេញមុខអះអាងថាម្ចាស់ឡាន ដែលខ្លួនបានទិញរយៈពេល៣ឆ្នាំហើយតែមិនទាន់កាត់ឈ្មោះពីឈ្មោះ សេង ពីទូ។ មិនតែប៉ុណ្ណោះលោកថែមទាំងបញ្ជាក់ថា ចេញមុខទទួលខុសត្រូវជាមួយសមត្ថកិច្ច ជាមួយក្រុមគ្រួសារសពជនរងគ្រោ ព្រមទាំងប្រគល់រថយន្ត និងអ្នកបើកបរអោយសមត្ថកិច្ច។
គេសង្ស័យថា កូនស្រីលោក យិន ង្គិច ជាអ្នកបើកបរបង្កហេតុផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅស្នងការនគរបាលជាតិរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print