ចេះជំនាញសិល្បៈច្រើនម្លឹងហើយ ស៊ូ ដាណេ នៅបន្តមហិចតារៀនបន្ថែមផ្នែកនិពន្ធទៀត

ចែករំលែក៖

ភ្នំពេញ៖ តារាពហុជំនាញ ស៊ូដាណេ ដែលគេធ្លាប់បានឃើញនាងក្នុងការងារសិល្បៈជាច្រើនជំនាញ ទាំងការសម្តែង ច្រៀង រាំ គ្រប់ទម្រង់ទាំងបុរាណ និងសម័យ។ តារាស្រីរូបនេះកំពុងបន្តហ្វឹកហាត់ជំនាញថ្មីមួយបន្ថែមទៀតគឺជាអ្នកនិពន្ធ ដើម្បីពង្រីកមហិចតាក្លាយជាកវីម្នាក់នៅថ្ងៃអនាគត។

មាននិស្ស័យតាំងពីកុមារភាព ស៊ូ ដាណេ បានចាប់ជំនាញជាអ្នកសិល្បពហុជំនាញរួចជាស្រេច ក្រោយពីទទួលបានការបណ្តុះបណ្តាលពីសាស្ត្រាចារ្យជំនាញផ្នែកសិល្បបុរាណមួយចំនួន។ នាងចាប់ផ្តើមគេស្គាល់ច្រើនតាមរយៈការសម្តែងក្នុងឈុតឆាកល្ខោនបាសាក់ របាំបុរាណ របាំប្រពៃណី ស្មូតកំណាព្យ ជាដើមរហូតនាងទទួលបានឱកាសចេញច្រៀងរាំ និងបង្ហាត់បង្រៀនសិស្សនៅបណ្តាប្រទេសជាច្រើនមិនតិចជាង១២ប្រទេសទេដែលមានប្រជាជនខ្មែររស់នៅផងដែរ។ ហាក់មិនស្កប់ស្កល់នឹងការងារសិល្បៈ និងមានបំណងពង្រឹងពង្រីកចំណេះដឹងបន្ថែមតារាស្រីសម្បុរស្រអែមរូបនេះបានលេចមុខចូលសិក្សាជំនាញផ្នែកនិពន្ធរឿង និងកំណាព្យ នៅសមាគមអ្នកនិពន្ធខ្មែរ ដែលនាងគិតថាជំនាញថ្មីលើការងារចាស់នេះក៏នឹងដើម្បីចូលរួមរក្សាអត្តញ្ញាណស្នាដៃខ្មែររសជាតិខ្មែរ។

ក្រោយសិក្សាមួយរយៈពេលខ្លីនៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់របស់នាងគេឃើញមានសាច់រឿងខ្លីៗ និងកំណាព្យដ៏ជក់ចិត្តដិតអារម្មណ៍ជាច្រើនបន្តបន្ទាប់ដែលត្រូវបាននាងនិពន្ធ និងចែកចាញពេញបណ្តាញសង្គមដ៏ទាន់សម័យមួយនេះ។

តារាស្រីរូបនេះបញ្ជាក់ថាមកទល់ពេលនេះនាងមានទេព្យកោសល្យជាច្រើនដូចជា របាំប្រជាប្រិយ របាំព្រះរាជទ្រព្យ ល្ខោនបាសាក់ ចម្រៀងយីកេ មហោរី ស្មូតបទនិងកំនាព្យ ចម្រៀងទំនើបចម្រុះជាដើម។ នាងបញ្ជាក់ថានៅតែមិនស្កប់ស្កល់ នឹងការស្វែងយល់ចឹងដឹង និងសិក្សាជំនាញសិល្បៈជាច្រើនបន្តបន្ទាប់ព្រោះតែនាងជក់ចិត្តនឹងសិល្បៈខ្មែរដែលបុព្វបុរសជំនាន់មុនបន្សល់ទុកឲ្យ។ ចុងក្រោយនេះនាងមានមហិច្ចតាចង់ហាត់រៀន ចាប៉ី តែពុំទាន់ទទួលបានលទ្ធផលដោយពេលវេលាមិនអំណោយផល។

នាងបានងាកមកសិក្សាផ្នែកតែនិពន្ធនៅសមាគមអ្នកនិពន្ធខ្មែរដែលមានឯកឧត្តម ព្រឿងប្រណិត ជាប្រធាន។ដោយក្នុងនោះមានសាស្រ្តាចារ្យល្បីៗជាច្រើនចាំបង្រៀននាងនិងសិក្ខាកាមជាច្រើនទៀត ស៊ូដាណេ មានឈ្មោះពិត ឆោមច័ន្ទនេត ជាសិក្ខាកាមក្នុងវគ្គទី៣៣។ នាងទទួលបានចំណេះដឹងពីសាស្រ្តាចារ្យជាច្រើនក្នុងនោះមានដូចជាលោកសាស្រ្តាចារ្យ កុករស់អមតៈ បង្រៀនផ្នែក អក្សរសាស្ត្រ លោកសាស្រ្តាចារ្យ ទូចគឹមស្រាង បង្រៀនផ្នែក វេយ្យាករណ៍ខ្មែរ អ្នកគ្រូ ប៉ុលពិសី លោកគ្រូ ឡឹកជំនោរលោកគ្រូ ទឹមមានី(ស្មេរ)ដែលសុទ្ធសឹងជាកវីនិពន្ធ ដែលបង្រៀនផ្នែក ប្រលោមលោកខ្លីនិងវែង។

ក្រៅពីនមានសាស្រា្តចារ្យ វ៉ែនសុន និង លោកគ្រូ ជ័យចាប បង្រៀនផ្នែក កំណាព្យ។ លោក ម៉ៃវឌ្ឃនា កវីជនបទ បង្រៀនផ្នែក គ្រឹះនៃការសរសេរទំនុកច្រៀង ដែលក្នុងនោះក៏មាន លោកហ្វៃសំអាងនិងអ្នកស្រី ពាន់ភួងបុប្ផាផងដែរបង្រៀនផ្នែកសិក្សារអត្ថបទភាពយន្ត។នាងទទួលបានការកោតសរសើរពីសំណាក់លោកគ្រូអ្នកគ្រូជាខ្លាំង ព្រោះតែការខិតខំរបស់នាង បានសអោយឃើញផលជាក់ស្តែងក្នុងរយៈពាលខ្លីបណ្តើរៗ ។

នាងមានទស្សនៈផ្ទាល់លើកឡើងថា៖ កុំរៀនដើម្បីផលប្រយោជន៍បុគ្គលគួររៀនដើម្បីបានចែករំលែកចំណេះដឹងដល់អ្នកគ្រប់គ្នាដែលចេះចង់ដឹង ចេះប៉ុណ្ណាចែករំលែកប៉ុណ្ណឹង ចែកអោយដឹងបទពិសោធន៍នាៗដែលមានប្រយោជន៍រួម ព្រោះធនធានមនុស្សដ៏កម្របានរើសយកបទបង្ហាញអត្តញ្ញាណជាតិជាចំបងអោយសកលលោកបានស្គាល់ជាជាងការប្រាថ្នាភាពល្បីល្បាញរបស់ខ្លួន គឺជាទស្សនមួយដ៏គួរអោយគោរពកោតសរសើរនិងលើកកំពស់បំផុតសម្រាប់នាង ព្រោះសង្គមខ្មែរសព្វថ្ងៃមានការហូរចូលវប្បធម៌បរទេសលើសលប់ជាងវប្បធម៌ខ្មែរ។

ស៊ូដាណេ បញ្ជាក់ថានាង មានបទថ្មីរបស់ខ្លួន៣បទ ដែលជាស្នាដៃរបស់លោក ម៉ៃវឌ្ឃនា កវីជនបទនិងលោកគ្រូ អ៊ុកសំអាតសម្រួលតន្ត្រីដោយ បុស្បាមីឌៀ លោកយ៉ងពៅគឺបទ”លេចហើយ” “ចាំ messageបង” “ស្អិតដូចតុកកែ”បាននិងកំពុងត្រៀមផលិតបទចម្រៀងថ្មីរសជាតិខ្មែរបន្តបន្ទាប់ផងដែរ។

គួរបញ្ជាក់ផងដែរថាកញ្ញាជាអតីត មន្រ្តីរាជការបំរើការអោយមន្ទីវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញរយៈពេល១៤ឆ្នាំ ហើយ២ឆ្នាំចុងនាងសម្រេចចិត្តបញ្ឈប់ការងារនោះដោយហេតុផលច្រើនយ៉ាងនោះ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print