ស្ត្រីកម្មករសំណង់ម្នាក់បានធ្លាក់ពីលើអាគាកំពង់សាងសង់បណ្ដាលឲ្យស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ធ្លាក់ពីលើអាគារមួយកន្លែងដែលមានកំពស់រហូតដល់១០ជាន់ដែលកំពុងសាងសង់មិនទាន់រួច បណ្ដាលឲ្យស្លាប់លើកំនរខ្សាច់យ៉ាងអាណោចអធម៌ ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៦៣ កែងនិងផ្លូវលេខ២៧៨ ត្រង់ចំណុចខាងកើតវត្តមហាមន្ត្រី ក្នុងសង្កាត់អូឡាំពិច ខណ្ឌចំការមន ។
សពស្ត្រីរងគ្រោះមិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយទេ ដែលជាកម្មករសំណងនៅទីតាំងខាងលើ ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានឭសំឡេងលាន់តែឌឹមលើដីខ្សាច់ ពេលនោះក៏មានប្រជាពលរដ្ឋចេញមកមើល ស្រាប់តែឃើញស្ត្រីរងគ្រោះបានស្លាប់លើគំនរដីខ្សាច់បាត់ទៅហើយ ចំណែកផ្ទៃមុខស្ត្រីរូបនោះមានស្នាមបែកមុខ និងមានឈាមផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ បានយកខ្សែមកពទ្ធ័ជុំវិញសព រួចទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើកោលសល្យវិឆ័យសពរងគ្រោះខាងលើ ។ តែទោះជាយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បញ្ចាក់បាននូវមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ ។ ដោយពំុមានសាច់ញ្ញាតិបងប្អូន សមត្ថកិច្ចបានឲ្យរថយន្តសាមុយដឹកកម្កល់នៅត្តស្ទឹងមានជ័យ រង់ចាំសាច់ញ្ញាណមកទទួលសពយកទៅធ្វើបុណ្យតាមប្រៃណី៕ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print