អាណិតណាស់ សេចក្តីក្រ គឺខាន់ វិចិត្រទូ សម្រេចចិត្តយកម៉ូតូទៅបញ្ចាំយកលុយវះកាត់ជើងដែលបាក់

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងស្ថិតក្នុងគ្រួសារក្រីក្រ ខាន់ វិចិត្រទូ បានសម្រេចចិត្តយកម៉ូតូដែលជាទ្រព្យមានតម្លៃបំផុតប្រចាំខ្លួននោះទៅដាក់បញ្ចាំដើម្បីយកលុយមកបង់ថ្លៃវះកាត់ជើងស្តាំដែលបាក់ព្រោះគ្រោះថ្នាក់ចរាចរណ៍។ តារាចម្រៀងOriginal Songរូបនេះបញ្ជាក់ថាការវះកាត់ត្រូវការប្រាក់មិនក្រោម១ពាន់ដុល្លារអាមេរិកទេ ខណៈដែលក្នុងខ្លួនមានប្រាក់មិនទាន់គ្រប់ចំនួននោះ។
​ម្ចាស់បទ”មាននិស្ស័យតែគ្មានវាសនា” ខាន់ វិចិត្រទូ” បានជួប​គ្រោះថ្នាក់ចរាចរណ៍កាលពីរាត្រីថ្ងៃទី២៦ខែមីនានេះ ដែលបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរបាក់ជើងខាងស្តាំហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈពេលនេះជើងនៅហើមនៅឡើយខណៈដែលត្រូវរងចាំបាត់ហើមដើម្បីត្រៀមធ្វើការវះកាត់។ គ្រោះថ្នាក់នេះបានក្លាយជាបន្ទុកធ្ងន់សម្រាប់គ្រួសាដែលកំពុងខ្វះខាតលើជីវភាព ខណៈដែលស្ថានភាពជំងឺត្រូវវះកាត់បន្ទាន់ថែមទៀត ព្រោះតែគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត្រ បានឲ្យក្រុមគ្រួសារត្រៀមប្រាក់យ៉ាងតិច១ពាន់ដុល្លារអាមេរិកដើម្បីធ្វើការវះកាត់។ តារាចម្រៀងរូបនេះបញ្ជាក់ថា ក្នុងខ្លួនគឺមានប្រាក់ប្រមាណ២០០ដុល្លារអាមេរិក ហើយមានមិត្តភ័ក្កិរួមអាជីពជិតដិតមួយចំនួនបានមកសួរសុខទុក្ខ និងរៃប្រាក់គ្នាបានប្រមាណជាង១០០ដុល្លារអាមេរិកដែរ នៅខ្វះប៉ុន្មានគឺមានតែត្រូវយកម៉ូតូម៉ាក Next ដែលបាក់បែកពីគ្រោះថ្នាក់ចរាចរណ៍នោះទៅបញ្ចាំដើម្បីបង្គ្រប់ថ្លៃវះកាត់។ ថ្លែងទាំងកម្សត់ថា គ្រួសារមិនមានលុយគ្រប់គ្រាន់ទេគឺបានត្រឹមតែមួយគ្រប់ការចំណាយក្នុងគ្រួសារខណៈដែលម្តាយបម្រើការងារជាអ្នកអនាម័យ និងឪពុកជាជាងភ្លើង។ តារាប្រុសរូបនេះនៅតែសម្តែងការសោកស្តាយចំពោះគ្រោះថ្នាក់មួយនេះដែលបន្ថែមបន្ទុកសម្រាប់គ្រួសារ ខណៈដែលគម្រោងចេញច្រៀងស្ម័គ្រចិត្តមិនគិតកម្រៃនៅតាមកម្មវិធីសង្ក្រាន្តវិទ្យាល័យជាច្រើននៅភ្នំពេញត្រូវបានលប់ចោល។ ទោះជាយ៉ាងណាលោកនៅតែមានក្តីសង្ឃឹមថាក្រោយឆ្លងគ្រោះធំមួយនេះសុខភាពរបស់លោកនឹងមានស្ថានភាពប្រសើរឡើង និងអាចមានលទ្ធភាពចេញច្រៀងបន្តរកកម្រៃជួយខ្លួនឯងរៀងទៅមុខថែមទៀត។
​គួរបញ្ជាក់ដែរថា ខាន់ វិចិត្រទូ ត្រូវបានយុវវ័យស្គាល់ច្រើនតាមរយៈស្នាដៃបទចម្រៀងមួយចំនួន ក្រៅពីនេះតារាចម្រៀងវ័យក្មេងស្លូតបូតរូបនេះធ្លាប់លេចមុខក្នុងកម្មវិធីច្រៀងស្ម័គ្រចិត្ត និងការចុះចែកអំណោយមួយចំនួនកាលពីពេលកន្លងមក។ ជាអកុសល អាណិត និងសោកស្តាយសម្រាប់តារាចម្រៀងរូបនេះព្រោះតែមកជួបនឹងគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៦ខែមីនានេះខណៈដែលខ្លួនបានជិះម៉ូតូលើមហាវិថីសុធារស ជិតផ្សាររាត្រីនោះក៏ត្រូវបានម៉ូតូកង់បីជិះបុកបណ្តាលឲ្យរងរបួសធ្ងន់ធ្ងររហូតបាក់ជើងខាងស្តាំ និងត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះបន្ទាន់ និងកំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print