បុរសម្នាក់ចងកធ្វើអត្ដឃាត ដោយពុំដឹងមូលហេតុ

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់ពុំដឹងជាមានមូលហេតុអ្វី បានសម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនឯងបណ្ដាលឲ្យស្លាប់ នៅលើធ្នឹមផ្ទះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩  ស្ថិតក្នុងភូមិសិត្បូ  ឃុំសិត្បូ ស្រុកស្អាង  ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ោ  ពុទ្ធា ហៅ អាជ្រូក  ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសិត្បូ  ឃុំសិត្បូ ស្រុកស្អាង  ខេត្ដកណ្តាល ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឪពុកម្ដាយជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ពួកគាត់ជាឪពុកម្ដាយបានចេញពីផ្ទះ រួចទៅធ្វើការ លុះត្រឡប់មកពីធ្វើការវិញ ខណៈមកដល់ផ្ទះស្រាប់តែឃើញជន​រងគ្រោះជាកូនរបស់គាត់បានស្លាប់ដោយសារចងក.ធ្វើអត្ដឃាតខ្លួនឯងនៅលើធ្នឹមផ្ទះ ដោយពុំដឹងជាមានមូលហេតុអ្វីនោះទេ ភ្លាមនោះក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលជំនាញស្រុកស្អាង។

ក្រោយពីនគរបាលជំនាញទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះ កម្លាំងសមត្ថកិច្ចក៏បានចុះមកធ្វើការពិនិត្យ​​រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនប្រាកដមែន ពុំមានជាប់ពាក្យព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងនោះទេ ។ បន្ទាប់ពីធ្វើការពិនិត្យចប់ នគរបាលបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print