រថយន្តកុងតឺន័របើកឆ្លងផ្លូវ ត្រូវបានរថយន្តកូរ៉េបុក របួស៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកុងតៃន័រមួយគ្រឿង ខណៈបេីកបត់ឆ្លងផ្លូវ ត្រូវបានរថយន្តកូរ៉េមួយគ្រឿងបើកលឿនលឿន ជ្រុល បុកពីទទឹង បណ្តាលឲ្យរួញកាប៊ីន រងរបួស៣នាក់ ធ្ងន់២នាក់ ស្រាលម្នាក់  កាលពីវេលាម៉ោង១២និង ១៥ នាទីរសៀល ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតៃន័រ ម៉ាក MITSUBISI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0871  ដឹកចំណីសត្វ បើកចេញពីឃ្លាំងឆ្លងកាត់ទទឹងផ្លូវ បំណងបត់ទៅត្បូងស្រាប់តែមានរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6484 បើកបរដោយឈ្មោះ ច្រឹក ឈង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតនៅខេត្តកំពង់ធំ  ចំណែកព្រូរថយន្ត២នាក់ ទី១ ឈ្មោះ ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។  ទី២ ឈ្មោះ ដា វិត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ រថយន្តដែលបើកពីជើងទៅត្បូងល្បឿនលឿនជ្រុលទៅបុកពីទទឹងបណ្តាលឲ្យរងរបួសធ្ងន់៣នាក់ ធ្ងន់២នាក់ ស្រាលម្នាក់ អ្នកបើកបរកុងតៃន័រ ចុះរត់គេចខ្លួនបាត់  ។
ក្រោយកើតហេតុ ភាគីខាងរថយន្តកូរ៉េ របួស៣នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែក រថយន្តទាំង ២គ្រឿងត្រូវបាន ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print