សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។

វេទិកានេះនឹងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគ ធុរជនដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងវេទិកានេះនឹងមានការជជែកដោយបើកចំហររវាងសម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងអ្នកធ្វើអាជីវកម្មនៅកម្ពុជាទៅបញ្ហាពាក់ព័ន្ធការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងធ្វើធុរកិច្ចជាដើម។ វេទិកានេះសម្តេចតេជោ នឹងប្រកាសដាក់ចេញការធ្វើកំណែទម្រង់ជាច្រើន ដើម្បីធានាដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជាធានាដល់ការប្រកួតប្រជែងទំនិញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ ជាពិសេសដើម្បីធ្វើអោយសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរឹងមាំបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ក្នុងវេទិកានេះសម្តេចនឹងប្រកាសដាក់ចេញការធ្វើកំណែទម្រង់ជាច្រើន ដើម្បីធានាដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជាធានាដល់ការប្រកួតប្រជែងទំនិញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។ ជាពិសេសនៅទីផ្សារក្នុងសហគមន៍អឺរ៉ុប បើទោះបីសហគមន៍អឺរ៉ុបបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ឬ ព្យួរក៏ដោយនោះ។

ជាការ​កត់សម្គាល់​ កំណែទម្រង់ដែលសម្តេចធ្លាប់បានលើកឡើងថានឹងប្រកាសនៅក្នុងវេទិកានេះ មានដូចជាការកាត់បន្ថយថ្ងៃឈប់សម្រាក ការបញ្ចេញកញ្ចប់ថវិកាសម្រាប់អន្តរាគមន៍លើបញ្ហានានា រួមនឹងការដាក់ចេញនូវយន្តការជាច្រើនផ្សេងៗទៀត ដែលសុទ្ធសឹងជាការសម្រួលដល់ការធ្វើធុរកិច្ចរបស់ធុរជន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print