ខេត្តសៀមរាប ៖ សមត្ថកិច្ចនគបាល ចុះបង្រ្កាប់និង ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរាប ហេតុការណ៍បានធ្វើឡើងកាលពីវេលាម៉ោង ១០និង ៣០នាទីព្រឹកទី២៨ ខែមិនាឆ្នាំ២០១៩ ដោយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គុំ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ជាមួយ កម្លាំងផែនអន្តោប្រវេសន៍ និងកម្លាំងនគរបាលការិយាល័យអន្តរាគមន៍ នៃស្នងការនគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះប្រត្តិការបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើស ភ្នាល់ល្បែង ស៊ីសងតាមប្រព័ន្ធ Internet Game online ដែលមានទីតាំងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមារាប ចំនួនពីរទីតាំងដែលប្រព្រឹត្តដោយជនជាតិចិន។
សមត្ថកិច្ចបានអោយដឹងថា បានរកឃើញនិងឃាត់ជនជាតិចិន សរុបចំនួន ១៦៤នាក់ ស្រី ៣៤នាក់ និង Computer ប្រមាណ១៥០គ្រឿង និងឧបករណ៍សម្ភារៈជាច្រើនទៀតដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង។
លោក ណុប សារ៉ាក អធិការក្រុងសៀមរាប បានអោយដឹងនៅល្ងាចថ្ងៃទី២៨ ខែមិនាឆ្នាំ២០១៩នេះថាជនសង្ស័យជនជាតិចិនទាំងអស់បានបញ្ចូន ទៅ ស្នងការខេត្តសៀមរាប ដើម្បីធ្វើការសាកសួរបំភ្លឺកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ប៊ុនរិទ្ធី