ជិះម៉ូតូឌុបគ្នាយ៉ាងលឿនជ្រុលទៅបុករថយន្តទំនើប BMWត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យបុរស ២នាក់រងបួសធ្ងន់

ចែករំលែក៖

 ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿន ខណះដល់ចំណុចផ្លូវបែកជាបួនមិនប្រយ័ត្នជ្រុលទៅចំទ្វាររថយន្តBMWមួយគ្រឿងផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្តាលរងរបួសធ្ងន់ទាំង២នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៨  ខែមីនា ឆ្នាំ២០១៩ ស្ថិតចំណុចហាងលក់ស៊ុប(យីហោ ឡុក ឡូក សាខាទី១)តាមបណ្តោយផ្លូវ២៣៣ កែងនិងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GK-8910ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៣៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿននិងមិនប្រយ័ត្ន ពេលមកដល់ផ្លូវបំបែកជាបួនចំណុចកើតហេតុលើ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកBMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AY-5801បើកបរដោយបុរសជនជាតិកូរ៉េពីរនាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១១៨ទិសដៅពីកើតទៅលិចចំទ្វាររថយន្តខាងមុខផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលឲ្យបោកផ្ទប់ជាមួយរថយន្តរងរបួសធ្ងន់ទាំង២នាក់ ។ បន្ទាប់មកជនរងគ្រោះត្រូវបានរថយន្តបានរថយន្តសង្គ្រោះបន្ទាន់ក្លីនីកហុង ហាក់ ដឹងយកទៅសង្គ្រោះភ្លាមៗ។ រីឯម៉ូតូខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង។
     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print