បទ”រលឹមប្រុយៗ” របស់មាស សុខសោភា ធ្វើឲ្យអ្នកស្តាប់ពេញចិត្តស្តូក

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងសំនៀងក្រអួន កញ្ញា មាស សុខសោភា បានបញ្ចេញបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរមួយបទដែលទទួលបានការកោតសរសើរខ្លាំងគឺបទ”រលឹមប្រុយៗ”។ កាន់តែទទួលបានការចាប់អារម្មណ៍គឺក្រោយពីបទចម្រៀងនេះបានថតជាវីដេអូចាក់ផ្សាយដែលបង្ហាញពីគុណភាពនៃការផលិតមួយខ្ពស់គឺជក់ចិត្តដិតអារម្មណ៍។
​គេចាំបានថាកាលពីអំឡុងរដូចចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមុន បទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរមួយបទដែលនាងច្រៀងរួមគ្នាជាមួយតារាចម្រៀងខេម គឺបទ”ឲ្យអត់ស្រឡះទៅ” បានធ្វើឲ្យអ្នកស្តាប់ពេញចិត្តមិនស្ទើទេ បើទោះបីជាចង្វាក់បែកស្លុយលុកលុយខ្លាំងក៏ដោយ។ ឆ្នាំនេះមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តតារាស្រីលំដាប់ជួយមុខរូបនេះបានបញ្ចេញបទចម្រៀង”រលឹមប្រុយៗ” ដែលអាចឆក់ចិត្តមិត្តអ្នកស្តាប់បានច្រើន ហើយបទនេះចាប់ផ្តើមមានការពេញនិយមខ្លាំងពីសំណាក់ប្រជាជនខ្មែរចាក់រាំលេងកម្សាន្តបណ្តើរៗហើយ។ អ្វីដែលគេកាន់តែជក់ចិត្តដិតអារម្មន៍គឺក្រោយពេលបទចម្រៀងមួយនេះត្រូវបានផលិតជាវីដេអូ(MV)ដែលប្រកបដោយគុណភាព និងមានការចូលរួមសម្តែងដោយតារាសម្តែងតារាកំប្លែង តារាហ្វេសប៊ុកល្បីៗជាច្រើនចូលរួមផងដែរ។ បញ្ចេញស្នាដៃថ្មីនេះមិនបាន១សប្តាហ៍ផងចំនួនអ្នកចូលទស្សនាក្នុងChanel របស់ផលិតកម្ម Town តែមួយមានអ្នកចូលទស្សនាប្រមាណ៣សែនដងរួចទៅហើយ។
​គួរបញ្ជាក់ដែរថា បទចម្រៀងថ្មី”រលឹមប្រុយៗ” របស់ មាស សុខសោភា ជាចម្រៀងបទភ្លេងថ្មី និពន្ធទំនុកច្រៀង ដោយ លោក ដូរ៉េ និង បទភ្លេង ដោយលោក Tempo Tris៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print