ខេត្តកំពង់ចាម ៖ លោកតាមានវ័យជ្រេ រហូត ៦៧ឆ្នាំទៅហេីយ នៅមានកម្លាំង និងមានអារម្មណ៍ផ្លូវភេទ ហ៊ានប្រព្រឹត្តអំពើអសីលធម៌ដោយគ្មានអៀនខ្មាសអ្នកស្រុកភូមិ បានប៉ុន ប៉ងរំលោភសេពសន្ថវៈលើកុមារី អាយុទើបតែ៧ឆ្នាំ ។
អំពើអសីលធម៌របស់លោកតាខាងលេីនេះ បាន បែកធ្លាយដំណឹងនៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ភូមិស្រះ ឃុំពពេល ស្រុកពញាក្រែក ខេត្តកំពង់ចាម ។
កុមារីរងគ្រោះឈ្មោះ ស រ ន ភេទស្រី អាយុ ៧ឆ្នាំ ជនជាតិចាម រស់នៅភូមិឃុំកេីតហេតុខាងលេី។ ចំណែកជនសង្ស័យឈ្មោះ តេះ ហ៊ីម ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិចាម រស់នៅភូមិជាមួយគ្នា។
បន្ទាប់ពីបានទទួលពត៌ កំលាំងជំនាញ នៃអធិការ នគរបាលស្រុក បានសហការ ជាមួយកម្លាំងប៉ុស្តិ៍ពពេល បានចុះដល់កន្លែងកើតហេតុ បើកការ ស៊ើបអង្កេត ឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ តេះ ហ៊ីម ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិចាម រស់នៅភូមិជាមួយគ្នា។
បច្ចុប្បន្នជនសង្ស័យបានធ្វើការឃាត់ខ្លួននៅអធិការដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ដោយ ៖ វណ្ណៈ