នារីបង្កហេតុ យិន ម៉ាណា នឹងចូលខ្លួនសារភាពនៅថៃ្ងស្អែក ករណីបេីករថយន្តទំនើប បុកនិស្សិតស្រី ឌុំ រីដា ស្លាប់យ៉ាង អាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ ប្រភពព័ត៌មានច្បាស់ការណ៍ មួយ បញ្ជាក់អោយដឹងថា៖ នៅល្ងាចថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០១៩នេះថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ លោក យិន ង្គិច នឹងនាំ កូនស្រី យិន ម៉ាណា ជាអ្នកបេីកបរ រថយន្ត ទំនើប RANGE ROVER ស្លាកលេខ 2AF-7777 បុកនិស្សិតស្រី ឌុំ រីដា ពេញមួយទំហឹងផ្លោងខ្ទាតដូចក្រដាសស្លាប់ យ៉ាង អាណោចអាធ័ម ចូលសារភាពនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ ។
ទោះបីយ៉ាងណា លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក រាជធានី ភ្នំពេញថ្លែងប្រាប់សារព័ត៍មានថា ពុំ ទាន់បានទទួលព័ត៌មាននេះទេ ។
ករណីនេះមានមជ្ឈដ្ឋានជាច្រើន រង់ចាំ មេីលថា តេីនារី យិន ម៉ាណា ក្លាហានហ៊ាន ចូលសារភាពដែរឬទេ ខណៈលោក ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការ រង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញទុកពេលឱ្យរយៈពេល ៣ថ្ងៃ ។
សូមបញ្ជាក់ថា លោក យិន ង្គិច បញ្ជាក់ ហេីយថាកូនស្រី យិន ម៉ាណា គឺជាជនបង្ក យ៉ាងពិតប្រាកដ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print