ញៀនថ្នាំលើសកម្រិត ដុតផ្ទះអ្នកភូមិឆេះម៉ដ្ឋ ហើយឈរញញឹម

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ បន្ទាប់ពីបុរសនេះញៀន​ថ្នាំហួស​កម្រឹតកេះដែកកេះដុតផ្ទះប្រជាពលរដ្ឋ១ខ្នងឲ្យឆេះម៉ដ្ឋ កាលពីវេលាម៉ោង៨យប់ថ្ងៃ សុក្រ ៩រោច ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ ​២០១៩ស្ថិត​នៅចំណុចភូមិក្រពើខាងជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ។

មន្រ្តីនគរបាលស្រុកបាណន់បានឲ្យដឹងថា ជន​បង្កឈ្មោះយ៉ិល ស្រស់ ​ភេទ ប្រុសអាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិ​-ឃុំខាងលើ ជាមនុស្សញៀនថ្នាំ​ដល់​កម្រិត ។ រីឯម្ចាស់ផ្ទះរងគ្រោះឈ្មោះរឿត វណ្ណៈ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំខាងលើជាមួយជនបង្ក ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ការដុតបំផ្លាញលំនៅឋាន​អ្នកភូមិនេះ គេមិនទាន់ដឹងពីមូលហេតុ​ជាក់​លាក់នៅឡើយទេ ស្រាប់តែសុខៗជននេះយកភ្លើងដុតផ្ទះគេឆេះខ្ទេចតែម្ដង។

ជនរងគ្រោះបានឲ្យដឹងដែរថា លំនៅឋានដែលជនឡប់សតិនេះ ដុតបំផ្លាញមានទំហំ​១០ម×១២ម ធ្វើអំពីឈើប្រក់សង្ក័សី និងជញ្ជាំងក្តារ ហើយសម្ភារនិងទ្រព្យសម្បត្តិស្ទើរទាំងស្រុងបាន​ក្លាយជាផែះមានទ្រព្យសម្បត្តិតិចតួច​ណាស់ ដែលរំដោះបាន ព្រោះកម្លាំងភ្លើងឆេះ​ខ្លាំង​ពេក ក្នុងនោះមានស្រូវ២តោន លុយចំនួន១លានរៀល គ្រែ តុ ទូ សម្លៀកបំពាក់ ចាន​ ឆ្នាំង​ និង​សម្ភារ ផ្សេងៗ​ជាច្រើនទៀត ដែលគិតជាទឹកប្រាក់អស់ជាង២៤លានរៀល មូលហេតុជន​សង្ស័យបែកថ្នាំ ។

ជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានចាប់ខ្លួនបានតែគេមិនភ័យ មិនតក់ស្លុត និងបានសើចញញឹមហាក់ដូចជាគ្មានរឿងអីកើតឡើង ប៉ុន្តែសមត្ថកិច្ចកំពុង​កសាង​សំណុំ​រឿងបញ្ជូនទៅសា​លាដំបូងខេត្តបាត់ដំបង​ចាត់ការតាមនីតិវិធីហើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print