មេប៉ុស្តិ៍នគរបាលរដ្ឋបាល ជៀប និង  កូនព្រមទាំងបក្ខពួកត្រូវបាសមត្ថកិច្ចឃាត់ខ្លួនយកមសាកសួរពាក់ព័ន្ធករណីព្រួតវាយជនរងគ្រោះ នៅឃុំជៀប ស្រុកទឹកផុស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ករណី លោក មេ ប៉ុស្តិ៍ ឃុំ ជៀប និង កូនព្រមទាំងបក្ខពួក ម្នាក់ទៀត ព្រួតគ្នាវាយ កាប់ និង ចាក់ បណ្ដាលឲ្យ បុរស ម្នាក់ រង របួស ធ្ងន់ កាលពី ៣ ថ្ងៃមុន នោះ នៅ ថ្ងៃ ទី ២៧ ខែ មីនា ឆ្នាំ ២០១៩ នេះ សមត្ថកិច្ច បានឃាត់ខ្លួន មនុស្ស ៣នាក់បញ្ជូនមកកាន់ស្នង ការដ្ឋាន នគរបាល ខេត្ត កំពង់ឆ្នាំង ដើម្បី ស្រាវជ្រាវ បន្ត ចាត់ការ តាម ផ្លូវ ច្បាប់។

ស្នងការ រង លោកឧត្ដមសេនីយ៍ ត្រី ប៉ុល វុទ្ធី ទទួលបន្ទុក ព្រហ្មទណ្ឌ បាន ឲ្យ ដឹងថា  នៅ រសៀល ថ្ងៃទី ២៦ មីនា សមត្ថកិច្ច បាន ឃាត់ខ្លួន មនុស្ស ៣ នាក់ ក្នុងនោះ មាន លោក មេ ប៉ុស្តិ៍ ឃុំ ជៀប កូនលោក មេ ប៉ុស្តិ៍ និង បក្ខពួក ម្នាក់ទៀត បញ្ជូន មកកាន់ ស្នងការ នគរបាល ខេត្ត បន្ត អនុវត្តន៍ នីតិវិធី ។

តែនៅក្នុង រឿងនេះ លោក ជៀម វិចិត្រ មេ ប៉ុស្តិ៍ ជៀប ដែល រង នូវ ការចោទប្រកាន់ ពី ជនរងគ្រោះ ថា បាន វាយ ជនរងគ្រោះ នឹង ស្វាយ កាំភ្លើង ឲ្យ ដួល នោះ បានធ្វើការ បដិសេធ ថា ខ្លួន មិនបាន ប្រព្រឹត្តិ រឿង ដូច ការចោទប្រកាន់ រប ស់ជន រងគ្រោះ ឡើយ រួមទាំង មាន សាក្សី មួយចំនួន ដែល បាន អះអាង ផងដែរ ។

ជនរងគ្រោះ ដែល កំពុង សម្រាក នៅក្នុង មន្ទីរពេទ្យ បានឲ្យ ដឹងថា  នៅ យប់ ថ្ងៃទី ២៣ មីនា វេលា ម៉ោង ១១និង ១៥ នាទី មុនពេល កើតហេតុ គាត់ បាន ទៅ ដើរលេង បុណ្យ ក្នុងភូមិ។  ខណៈនោះ ស្រាប់ តែមាន ក្មេង ស្ទាវ មួយក្រុម ដៃ កាន់ដំបង ព័ទ្ធ គាត់ ពេល ឃើញ សភាព មិន ស្រួល គាត់ ក៏ ស្ទុះ ទៅយក ដំបង មកកាន់ ការពារ ខ្លួន ស្រាប់តែ ពេលនោះ លោក ជៀម វិច ត្រ មេ ប៉ុស្តិ៍ បាន យក ស្វាយ កាំភ្លើង អាការ មក វាយ ចំ មុខ  បណ្តាល ឲ្យ ដួល លើដី ហើយក៏ ត្រូវ ក្រុមក្មេងស្ទាវ និង កូនលោក មេ ប៉ុស្តិ៍ នាំគ្នា កាប់ ចំក្បាល គាត់ ២ កាំបិត និង បាន ចាក់ ចំពោះ ខាងឆ្វេង មួយ កាំបិត ទៀត ពេលនោះ ដែរ គាត់ ( ជនរងគ្រោះ ) ក៏បាន ស្រែក ឲ្យ គេ ជួយ។ បន្ទាប់មក ជនដៃដល់  ក៏បាន ដកខ្លួន ចេញ ហើយ អ្នកភូមិ និង ក្រុមគ្រួសារ បាន ដឹក គាត់ មក មណ្ឌល សុខភាព និង បញ្ជូន បន្ត មក មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង ដើម្បី សង្គ្រោះ បន្ទាន់ ។

លោក ប៉ុល វុទ្ធី ស្នងការ រង បាន បញ្ជាក់ថា  លោក នឹង ធ្វើការ ការស្រាវជ្រាវ ស៊ើបអង្កេត លើ ករណីនេះ បន្តទៀត ជាមួយ ភាគី សាក្សី របស់ ជនរងគ្រោះ និង ប្រជាពលរដ្ឋ ដែល នៅក្នុង ហេតុការណ៍ នេះ ផ្ទាល់ ដើម្បី បញ្ជាក់ថា  តើ លោ ក មេ ប៉ុស្តិ៍ ឃុំ ជៀប និង បក្ខ ពួក បាន ប្រព្រឹត្ត បទល្មើស លើ ជនរងគ្រោះ ដែរឬទេ ដើម្បី កសាង សំណុំរឿង មុន នឹង បញ្ជូន ជនសង្ស័យ ទៅកាន់ តុលាការចាត់ ការបន្ត ។

ពាក់ព័ន្ធនិងករណីនេះ លោក ខូវ លីស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជារអោយយកក្រុមជនបង្ករនេះស្នងការដ្ឋានដើម្បីសាកសួរស្រាវជ្រាវរកយុត្តិធម៌ភាគីទាំងសងខាង បើរកឃើញថា មេប៉ុស្តិបានប្រព្រឹត្តដូចការចោទប្រកាន់ គឺត្រូវទទួលទោសតាមច្បាប់ ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print