ពីរនាក់ប្តីប្រពន្ធដើរចូលព្រៃបេះបន្លែ ប្រទះឃើញគ្រាប់ រើសទៅបោកគល់ឈើលេង ផ្ទុះរងធ្ងន់ទាំង២នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារទីទាល់ក្រប្តីប្រពន្ធ នាំគ្នាចេញពីផ្ទះដើរចូលក្នុងព្រៃររបោះ ដើម្បីទៅរកបេះបន្លែផ្គត់ផ្គង់គ្រួសាររក៌ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះសលពីសម័យសង្គ្រាមក៌រើសយកទៅបោកផ្ទុបនឹងគល់ឈើ បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ទាំង២នាក់កាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ចំណុចគោក​អាឡោកឈាងខាងលិចភូមិល្បើកអំពឹល ស្ថិតក្នុងភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោក អធិការនគរបាលស្រុកស្វាយចេកជា ស្លូញ បានឲ្យដឹងថា៖ជនរងគ្រោះទាំង២នាក់ ប្តីឈ្មោះ នឹម ថួត ភេទ ប្រុស អាយុ ១៧ ឆ្នាំ រីឯប្រពន្ធ ឈ្មោះ ភា ផាន ភេទ ស្រី អាយុ ២០ ឆ្នាំ ទាំង២នាក់ មានទីលំនៅ ភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកបញ្ជាក់ថា៖មុនពេល់កើតហេតុ ប្តី ប្រពន្ធទាំង២នាក់ បាននាំគ្នាទៅរកអន្លក់ក្នុងព្រៃរបោះចម្ងាយពីភូមិប្រមាណជា១៦០០ម៉ែត្រ(ឱណោ) យកមកបុកស្ងោរ ហូបជាមួយទឹកគ្រឿង ពេលនោះ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ដែលសល់ពីសម័យសង្គ្រាម(ក្តាប់គ្រាប់មិនបាន) បានរើសយកទៅបោកនឹងគល់ឈើ បណ្តាលផ្ទុះលាន់កក្រើកពេញព្រៃ បណ្ដាលឲ្យរងរបួសធ្ងន់ទាំង២ នាក់ប្តីប្រពន្ធតែម្ដង។ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានឪពុកម្តាយ សាច់ញាតិនិងអ្នកភូមិ យកគោយន្តទៅដឹកដើម្បីសង្រ្គោះនៅមន្ទីរពេទ្យ បង្អែក ស្រុកស្វាយចេក ។

ជាងនេះលោកអធិការក៌បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពេលទៅស្រែ ចម្ការ ឬដើរបេះបន្លែ រកសត្វ ក្នុងព្រៃ ពេលប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ គឺត្រូវរាយការណ៍មកសមត្ថកិច្ច ឬអាជ្ញាធរភូមិ បានដឹង ដើម្បីរាយការណ៍ ទៅអង្គភាពស៊ីម៉ាក់ មានវិធានការណ៍បំផ្លាញចោល យ៉ាងណាក៌ដោយពលរដ្ឋទាំងអស់គួតែប្រុងប្រយត្នដើម្បីបញ្ជៀសនៅគ្រោះថ្នាក់ពេលប្រទះឃើញគ្រាប់ប្រភេទណាក៌ដោយត្រូវរាយការទៅមន្ត្រីជម្នាញ់ ៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print