ទីក្រុងញូវយ៉ក ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ បានដឹកនាំគណៈប្រតិភូក្រសួង ការពារជាតិរួមមាន លោក នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយ កដ្ឋាននយោបាយនិងកិច្ចការបរទេសក្រសួងការពារជាតិ លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនា យកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងលោក កែ សុវណ្ណ ឯកអគ្គរាជ ទូត ប្រចាំស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហ ប្រជាជាតិ ចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការ ពារជាតិស្តីពីការរក្សាសន្តិភាពដែលក្នុងកិច្ចប្រជុំនេះមានការចូលរួមពីប្រទេសបរិច្ចាកកម្លាំងក្នុងប្រតិបត្តិការរក្សាសន្តិភាពចំនួន ១១២ប្រទេសផងដែរ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិស្តីពី ការរក្សាសន្តិភាពត្រូវបានប្រារព្ធធ្វើនៅ ទីស្នាក់ការអង្គការសហ ប្រជាជាតិ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋ អាមេរិក នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៩ ក្រោមអធិបតីភាពលោក Antonio Guterresអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ និងលោក Jean Pierre Lacroix អគ្គលេខា ធិការរង អង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព។
លោក Antonio Guterres បានឡើងថ្លែងបើកកិច្ច ប្រជុំរួចមកបណ្តារដ្ឋមន្ត្រីការពារជាតិ និង តំណាងឲ្យរដ្ឋមន្ត្រីការពារជាតិមកពីបណ្តាប្រទេស ដែលបានចូលរួមបរិច្ចាកកម្លាំង ក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិបានឡើងថ្លែង សុន្ទរកថាជាបន្តបន្ទាប់ដោយបានបញ្ជាក់ឡើងវិញ ចំពោះការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការចូលរួមថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបណ្ដាប្រទេសទាំងអស់ នោះ រួមទាំងកម្ពុជាផងដែរ។ បានអះអាងថា ការថែរក្សាសន្តិភាព គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតមួយសម្រាប់អង្គការសហប្រជាជាតិ ក្នុងការលើក កម្ពស់ ថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។
កិច្ចប្រជុំនាឱកាសនោះ ក៏បានផ្តល់វេទិកាពិភាក្សា និងបង្កើតសមត្ថភាពជំនាញចាំបាច់សម្រាប់ប្រ តិបត្តិការរក្សាសន្តិភាពនាពេលបច្ចុប្ប ន្នក៏ដូចជាឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងពង្រឹងការងារតាមរយៈគំនិតផ្តួចផ្តើម សកម្មភាពសម្រាប់ការងាររក្សាសន្តិ ភាពដោយផ្តោតលើសមត្ថភាពជំនា ញការអនុវត្តន៍ និងការការពារជនស៊ី វិលព្រមទាំងការបង្កើនចំនួនស្ត្រី ក្នុងវិស័យរក្សាសន្តិភាពឲ្យបាន ច្រើនផងដែរ។
ថ្លែងទៅកាន់កិច្ចប្រជុំថ្នាក់រដ្ឋម ន្ត្រីការពារជាតិស្តីពីការរក្សាសន្តិភាព នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយ៉ក។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងនូវជំនឿយ៉ាង មុតមាំថា ប្រសិទ្ធភាពនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រ ជាជាតិ គឺស្ថិត នៅលើការប្តេជ្ញាចិត្តដ៏មុតមាំ របស់ប្រមុខថ្នាក់ដឹកនាំការយកចិត្តទុកដាក់អនុវត្តពីបណ្តារដ្ឋសមាជិកនិងការលះបង់ទាំងកម្លាំងកាយ និងអាយុជីវិតរបស់កងកម្លាំងរក្សាសន្តិភាព នៃបណ្តាប្រទេស ដើម្បីបុព្វហេតុសន្តិភាព។
សម្តេច ទៀ បាញ់ បានបញ្ជាក់ថា កម្ពុជាធ្លាប់ជាប្រទេសមួយទទួលកងទ័ពមួកខៀវមកជួយស្វែងរកសុខសន្តិភាពជូនប្រ ជាពលរដ្ឋកម្ពុជាបច្ចុប្បន្នបានប្រែក្លា យជាប្រទេសដែលបញ្ជូនកងទ័ពមួកខៀវ ដើម្បីស្វែងរកសុខសន្តិភាពជូនបណ្តាប្រទេសនៅលើពិភពលោកវិញ។ចាប់តាំងឆ្នាំ២០០៦ រហូតមក ដល់បច្ចុប្បន្ន កម្ពុជាមានមោទនភាពដែលបានរួមចំណែកបញ្ជូនកងកម្លាំងមួកខៀវ ទៅប្រតិបត្តិការក្រោមឆ័ត្ររបស់ អង្គការសហ ប្រជាជាតិ នៅប្រ ទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ម៉ាលី អាហ្វ្រិកកណ្តាល ស៊ីរី និងប្រទេសសាយព្រឺស។
បច្ចុប្បន្នកម្លាំងកម្ពុជាកំពុងមានវត្តមានក្នុងតំ បន់បេសកកម្មនៅអាហ្រ្វិកកណ្តាល លីបង់ ស៊ូដង់ខាងត្បូង និងម៉ាលី។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា កម្ពុជា ប្តេជ្ញាគាំទ្រ «ស កម្មភាព ដើម្បីសន្តិភាព» តាមរយៈ ការពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ ការហ្វឹកហ្វឺន មុននឹងបញ្ជូនកម្លាំង តាមការកែទម្រង់ថ្មីរបស់អង្គការស ហប្រជាជាតិ ដោយផ្តោតសំខាន់លើការការពារប្រជាជនស៊ីវិលការទប់ ស្កាត់អំពើហិង្សា និងការជួញដូរមនុ ស្ស។បង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំងក្នុងតំបន់ បំពេញបេសកកម្មដើម្បីសម្រេចបាននូវគោលដៅរួមគឺ សន្តិសុខ សន្តិភាព និងបន្តបង្កើនការចូលរួមរបស់ស្ត្រីឲ្យ បាន ២០% នៅគ្រប់បេសកកម្មរក្សាសន្តិភាពទាំងក្នុងកងនៅទីបញ្ជាការពិសេសតួនាទីជានាយទាហាន សេ នាធិការ និងសង្កេតការណ៍យោធា។
ជាចុងក្រោយសម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា កម្ពុជាតែងលើកតម្កើងសេរីភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យតាមរយៈការ រៀបចំអាណត្តិបោះឆ្នោតយ៉ាងទៀង ទាត់ហើយថ្មីៗនេះការប្រារព្ធខួបលើកទី២០ នៃការទទួលបានសន្តិភាពពេ ញលេញនៅកម្ពុជាបន្ទាប់ពីបញ្ចប់សង្គ្រាមស៊ីវិល កាន់តែបញ្ជាក់យ៉ាងច្បាស់លាស់នូវការប្តេជ្ញាចិត្តថែរក្សាការពារសន្តិភាព សន្តិសុខ និងការបញ្ជាក់នូវភស្តុតាង សម្រាប់គោល នយោ បាយដ៏ត្រឹមត្រូវរបស់កម្ពុជាជាប្រវត្តិសាស្ត្រនេះ៕