គ្រាន់តែជិះម៉ូតូវ៉ាប្រជែងគ្នា កើតជាជម្លោះដេញបាញ់ជនរងគ្រោះរបួស២នាក់

ចែករំលែក៖

ខេត្តកំពង់ចាម៖ មានករណីប៉ុនប៉ងធ្វេីមនុស្សឃាត ដោយជនបង្ក (ជិះម៉ូតូដេញបាញ់ប្រេីប្រាស់អាវុធខ្លី) កាលពីវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ។ កម្លាំងប៉ុសិ្តនគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីផ្ទុះអាវុធនៅចំនុចខារ៉ាអូខេគ្រួសារ កម្លាំងប៉ុស្តិវាលវង់បានសហការជាមួយកម្លាំងព្រហ្មទណ្ឌក្រុងនឹងព្រហ្មទណ្ឌខេត្តចុះដល់កន្លែងកេីតហេតុធ្វីការស្រាវជ្រាវឃេីញថា មានករណីដេញបាញ់ដោយប្រេីប្រាស់អាវុធខ្លី បង្កដោយជនមិនស្គាលមុខ និងអត្តសញាណបានធ្វេីសកម្មភាពបាញ់ទៅលេីជនរងគ្រោះចំនួន២នាក់ជិះម៉ូតូ ម៉ាកសេ១២៥ពណ៌ខ្មៅ ១.ឈ្មោះឡុក ប៉ុនលាង បណ្ដាលអោយរងរបួសធ្ងន់ ២.ឈ្មោះ ឆុន ចន្ដា ជាអ្នកឌុបរបួសស្រាល ។
សមត្ថកិច្ចបានអោយដឹងថា៖ សាក្សីបានឃើញពួកគេបានជិះម៉ូតូវ៉ាប្រជែងគ្នា លុះមកដល់កន្លែងកេីហេតុខាងលេីត្រូវជនសង្ស័យបាញ់តែម្ដងទៅលើជនរងគ្រោះ២នាក់។ (ផ្អែកតាមការបំភ្លឺបឋមពីជនរងគ្រោះ) ករណីខាងលេីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវនិងសេីបអង្គេត…៕


ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print