ត្រីផ្សោតបានស្លាប់មួយក្បាលទៀតហើយ បន្ទាប់ពីឆ្នាំ២០១៨បានស្លាប់១ក្បាល

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ កូនត្រីផ្សោតរមួយក្បាលត្រូវបានគេប្រទះឃើញងាប់អណ្ដែតទឹកនៅអន្លង់ផ្សោត ស្ថិតនៅភូមិកណ្តាល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពថ្ងៃទី៣០មិនាឆ្នាំ២០១៩នេះ ដែលជាពពួកសត្វដ៍កម្រ នៅក្នុងប្រទេសកម្ពុជា កំពង់អភិរក្ស ដែលទាក់ទាញ ភ្ញាវជាតិ នឹងអន្តរជាតិចូលទស្សនា ហើយដែលជិតផុត ពូជន៍នោះ។

លោករិទ្ធ ណារឿន មន្ត្រីអង្គការW W S បានបញ្ចក់ ថាការស្លាប់នេះអាចពិនិត្យឃើញថាវាជាការបាត់បង់សម្បត្តិ ដ៍មានតម្លៃដែលយើងកំពុងអំពាវនាវឲមានការអភិរក្ស។

លោកបន្តថា៖ត្រីផ្សោតនេះផ្នែកជំនាញជលផលសហការជាមួយមន្ត្រីអង្កការ(W W S)យកមករក្សារទុកដើម្បីធ្វើការស្រាវជ្រាវបន្តរកមូលហេតុតើវាបណ្តាលមកពីអ្វីព្រោះកាលពីដើមឆ្នាំ២០១៨ក៍មានករណីស្លាប់ដូចគ្នានេះដែរបន្ទាប់ពីប្រទេសឡាវបានសាងសង់ទំនប់វារីអគ្គីសនីដនសាហុង។

លោកអៀរសំអ៊ុន ប្រជាពលរដ្ខរស់នៅភូមិកណ្តាយក្នុងឃុំព្រះរំកិលបានបញ្ជាក់ថា៖កាលពីវេលាម៉ោង៦.៣០នាទី ព្រឹកថ្ងៃទី៣០មិនាលោកបានទៅមើលមងនៅទន្លេមេគង្គដូចសព្វដងក៍ប្រទះឃើញកូនត្រីផ្សោតស្លាប់ងណ្តែតទឹកហើយក៍បានស្រង់យកមកប្រគល៉ជូនសមត្ថកិច្ចធ្វើកំណត់ហេតុជូនទៅអាជ្ញាធរនពាក់ព័ន្ធ។

លោកថារីមេប៉ុស្តិស្តីទីឃុំព្រះរំកិលបានបញ្ជាក់ថា៖តាមការពិនិត្យជាក់ស្ទែងត្រីផ្សោតនេះមានអាយុកាលប្រមានពី១៥ ទៅ២០តែប៉ុណ្ណោះព្រោះវាមានប្រវែងតែ១ម៉ែត្រទំងន់តែ ១១គីឡូក្រាមរស់ដោយសារមេវាចិញ្ចឹមមិនទាន់ចេះរកអាហារខ្លួនឯងទេ។

លោកថា៖ករណីនេះអាជ្ញាធរមូលដ្ឋាននិងបើកការស្រាវជ្រាវរកមុើហេតុព្រោះនេះជាលើកទីពីមកហើយដែលកូនត្រីផ្សោតស្លាប៉ក្នុងហេតុផលប្រហាក់ប្រហែលគ្នាទៅនិងឆ្នាំ២០១៨ដែរ ហើយបើតាមការសណ្ឋានបណ្តាលមកពីមានជម្ងឺច្រើនជាងព្រោះរដូវក្តៅអាកាសធាតុមានការប្រែប្រួល៕ដោយ!មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print