នគរបាលអំពាវនាវឱ្យបងប្អូនជួយផ្សព្វផ្សាយដំណឹងស្វែងរកក្រុមគ្រួសារ បន្ទាប់ពីនារីម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកោះសូទិន

ចែករំលែក៖

ខេត្តកំពង់ចាម៖ កន្លងមកធ្លាប់កើតព័ត៌មានភូតកុហកតាមរយៈឆបោកតាមទូរស័ព្ទតែដល់រឿងពិត ផ្ដល់ព័ត៌ មានដល់ក្រុមគ្រួសារបែរជាថាភូតកុហក ករណីមាននារីម្នាក់ជិះម៉ូតូបុកបង្គោលភ្លើងបណ្តាលឲ្យរបួសធ្ងន់សន្លប់បាត់បង់ស្មារតី ។

នគរបាលបានឲ្យដឹងនឹងប្រកាសផ្សព្វផ្សាយថា មាននារីម្នាក់បានបើកបរម៉ូតូទៅបុកបង្គោលភ្លើង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ (សន្លប់បាត់បង់ស្មារតី) នៅឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្នកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មិនមែនរស់នៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំទេ គឺរស់នៅឯខេត្តស្វាយរៀង ព្រោះសំបុត្រកំណើតនោះជាមិត្តភក្កិធ្វើការជាមួយនោះផ្ញើមក បើមានបងប្អូននៅកន្លែងរោងការជួយផ្ញើមកបន្តផង ។

ចំពោះករណីនេះសមត្ថកិច្ចបានអះអាងថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមក៏បានធ្វើការទំនាក់ទំនងស្វែងរកក្រុមគ្រួសារ តាមរយៈទូរស័ព្ទលេខ 0979533121 ដោយមើលលេខទូរស័ព្ទក្នុងវិកាយបត្រ Wing វេរលុយ ។ ប៉ុន្តែក្រុមគ្រួសារមិនបានជឿឡើយ ព្រោះថាកន្លងមកមានករណីបោកប្រាស់ដោយប្រើប្រាស់រូបភាពជាគ្រោះថ្នាក់ចរាចរណ៍នេះ ។

ហេតុដូច្នេះហើយសមត្ថកិច្ចក៏បានអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយដូចជាអ្នកនិយមលេងហ្វេសប៊ុក មេត្តាជួយផ្សព្វផ្សាយបន្តដើម្បីឲ្យព័ត៌មាននេះបានដឹងលឺដល់សាច់ញាតិក្រុមគ្រួសារនារីរងគ្រោះ ដើម្បីឲ្យពួកគាត់មើលឃើញការពិត និងមកទទួលយក ហើយមិនមែនជាការបោកប្រាស់ដោយប្រើប្រាស់រូបភាពគ្រោះថ្នាក់ចរាចរណឡើយ ៕ ដោយ៖វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print