អគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋ១ខ្នង ក្លាយជាផេះត្រឹមតែមួយស្របក់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ អគ្គីភ័យឆាបឆេះផ្ទះអស់ទាំងស្រុង ស្ថិត ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង០៦:២៥នាទីថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩នៅភូមិបឹងលៀស សង្កាត់អូកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថាម្ចាស់ផ្ទះឈ្មោះ វួន វឿន ភេទប្រុស អាយុ ៤១​ឆ្នាំ និងប្រពន្ធឈ្មោះ ឡំង ជា អាយុ ៤២ឆ្នាំ។ ផ្ទះទំហំ០៤មx០៦ម ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តា(ឆេះទាំងស្រុង)។
ការខូចខាតមាន:
១-ប្រាករៀលចំនួន១៥០០០០០រៀល
២-មាសចំនួន០៥ជី
៣-អាគុយចំនួន០១គ្រឿង
៤-ទូរស័ព្ទចំនួន០៣គ្រឿង
៥-ទូរទស្សន៍ចំនួន០១គ្រឿង
៦-អង្ករចំនួន៥០គីឡូក្រាមនិងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
មូលហេតុៈ បណ្តាលមកពីធ្វេសប្រហែសដុតភ្លើងធូប ទៀន។ សមត្ថកិច្ចបានអោយដឹងថារថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តមិនបានចេញអន្តរាគមន៍មិនទាន់ពេលនោះទេមូលហេតុ ព័ត៌មានយឺតយ៉ាវ៕ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print