សម្តេច​តេជោ​ ស្នើ​ពលរដ្ឋ​កុំ​សូវ​ខ្ជះខ្ជាយ​ទឹក​ ពិសេស​តាម​ជនបទ​ ពេល​អាកាសធាតុ​ក្ដៅ​

ចែករំលែក៖

ភ្នំពេញ​៖នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ ចូលដល់ខែមេសា អាកាសធាតុក៏កាន់តែក្តៅ ដូច្នេះសូមបងប្អូនជនរួមជាតិ និងក្មួយៗថែរក្សាសុខភាពអោយបានល្អ ហើយប្រយ័ត្នប្រយែងចំពោះអគ្គិភ័យ​ដែលងាយអាចនឹងកើតឡើងដោយសារការធ្វេសប្រហែស”។

ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ ដោយ​សរសេរ​ថា”ចំពោះការប្រើប្រាស់ទឹក ក៏កុំសូវខ្ជះខ្ជាយដែរ ជាពិសេសនៅតាមជនបទ។ អាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋដែលខ្វះទឹកប្រើប្រាស់អោយបានទាន់ពេលវេលា”។

សម្តេច​តេជោ​ សូមជូនពរបងប្អូនជនរួមជាតិ និងក្មួយៗជាទីស្រឡាញ់ ជួបតែសេចក្តីសុខ ជៀសផុតរោគភ័យទាំងឡាយ និងបានសប្បាយរីករាយជួបជុំជាមួយក្រុមគ្រួសារគ្រប់ៗគ្នា៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print