សម្តេច​តេជោ ហ៊ុន សែន ៖ លោក​ លឺ ឡាយស្រេង ទទួលស្គាល់កំហុសខ្លួនឯង ហើយចូលមកអង្គុយធ្វើការ​នៅក្នុងប្រទេសទើបមានលទ្ឋផលប្រសើរ ជាជាងដើរស្រែកនៅតាមដងផ្លូវក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ លោក លឺ ឡាយស្រេង អតីតមន្រ្តីរដ្ឋាភិបាលចាស់ ដែលកំពុងរស់នៅក្នុងប្រទេសថៃ ត្រូវបានសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហៅអោយវិលត្រឡប់មកប្រទេសកម្ពុជាវិញ​ ដោយគ្មានការភ័យ​ខ្លាច អ្វីឡើយ។  មានប្រសាសន៍បែបបនេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រ ដល់ និស្សិត៣,២១៣នាក់ នៃវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩នេះ ។

 សម្តេចតេជោបានប្រកាសជាសាធារណៈថា នឹងគ្មានការចោទប្រកាន់ទៅលើរូប លោក លឺ ឡាយស្រេងទេ ហើយ​បានប្រាប់ទៅអាជ្ញាធរ និងសមត្ថកិច្ចកុំអោយចាប់ចងរូបគាត់ទៀតផង។ ព្រោះថ្មីៗនេះ សម្តេចតេជោ បានឃើញ ព័ត៌មានតាមបាងកកប៉ុស្ត៍ ដែលលោក លឺ ឡាយស្រេង បានអំពាវនាវសុំការសណ្តោសលើកលែងពី សម្តេច តេជោ ដើម្បីបានវិលត្រឡប់ចូលមករស់នៅនៃជីវិតចុងក្រោយក្នុងប្រទេសកំណើត ។

ជាកត់សម្គាល់ឃើញថា សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែមានព្រហ្មវិហារធម៍ចំពោះពលរដ្ឋ ក៏ដូចជាអតីត​មន្រ្តីមួយចំនួនដែលទទួលស្គាល់នូកំហុសឆ្គង ដូចជារូប លោក លឺ ឡាយស្រេង ដែលកន្លងទៅបានជេរប្រមាថ​ព្រះមហាក្សត្រកម្ពុជា និងរូបសម្តេចតេជោផ្ទាល់។ សម្តេចតេជោ ក៏ធ្លាប់បានបញ្ជាក់ច្បាស់ថា គ្មានផល ប្រយោជន៍អ្វីដែលទៅសំងំលាក់ខ្លួនជេរប្រមាថមកលើរូបសម្តេច ឬឈរធ្វើបាតុកម្មតាមផ្លូវជេរប្រមាថមាក់ងាយ មកលើព្រះមហាក្សត្រខ្លួនឯង មកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ជេរប្រមាថមកលើរូបសម្តេចផ្ទាល់។

លើសពីនេះទៀត សម្តេចតេជោ តែងតែផ្តល់ឱកាស និងណែនាំអោយអ្នកទាំងនោះ បើពិតជាចង់ចូលរួមជួយ កសាងប្រទេសជាតិមែន គឺនិយាយស្តីត្រូវមានសីលធម៍ល្អថ្លៃថ្នូរ ត្រូវទទួលស្គាល់កំហុសខ្លួនឯង ហើយចូលមក អង្គុយធ្វើការនៅក្នុងប្រទេស ទើបមានលទ្ឋផលប្រសើរជាងដើរស្រែកនៅតាមដងផ្លូវក្រៅប្រទេស ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print