នាវាចិនរាប់សិបគ្រឿង នៅក្បែរកោះ​Thitu ហ្វីលីពីនប្រតិកម្មយ៉ាងខ្លាំង

ចែករំលែក៖

នាវារបស់ចិនរហូតដល់ជាង២៧៥គ្រឿង បានចល័តចុះឡើង នៅ ជុំវិញដែនកោះ Thitu ឬដែលស្គាល់ថា ដែនកោះ Pag-asa ជាភាសាហ្វីលីពីននោះ ។ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាលទីក្រុងម៉ានីឡ​។

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ សារព័ត៌មាន​ CNN បានផ្សាយថា រដ្ឋាភិបាលហ្វីលីពីនបានប្រឆាំងតវ៉ាតាមផ្លូវការទូតចំពោះវត្តមាននាវាចិនរាប់រយគ្រឿង នៅជិតដែនកោះរបស់ហ្វីលីពីន ស្ថិតនៅសមុទ្រចិនខាងត្បូង ។ 

លោក Edgard Arevalo អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធហ្វីលីពីន បញ្ជាក់ថា វាលំបាក់នៅក្នុងការសរុបនាវាចិនចំនួនប៉ុន្មានគ្រឿង «មក និងត្រឡប់ទៅវិញ» ពីតំបន់នេះខ្លាំងណាស់ ។ តាមព័ត៌មានដែលទទួលបាន ពួកគេហាក់ដូចជាមានចេតនា វត្តមានឈរជើងនៅទីនោះ ។

ទាក់ទងបញ្ហានេះ លោកSalvador Panelo អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបញ្ជាក់ថា ទីក្រុងម៉ានីលបានស្នើឲ្យមានការបកស្រាយពន្យល់ពីទីក្រុងប៉េកាំងច្រើនលើកច្រើនសារហើយ ទាក់ទងវត្តមានរបស់នាវាទាំងនោះ ។លោក Zhao Jianhua ឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីន ថ្លែងថា នាវាទាំងនោះ ប្រហែលពុំមានអាវុធនោះទេ ពួកគេប្រហែលជាទូកនេសាទត្រីតែប៉ុណ្ណោះ ។

ដែនកោះនេះ មានចម្ងាយប្រហែល៥០០ម៉ែត្រពីខេត្ត Palawan ។ ដែនកោះនេះ មានសារសំខាន់ចំពោះហ្វីលីពីន ដែលនឹងត្រូវធ្វើជាទីតាំងសម្រាប់សមយុទ្ធរវាងកម្លាំងទាហានអាមេរិក-ហ្វីលីពីននៅសប្តាហ៍ខាងមុខ ។ក្រៅពីហ្វីលីពីន, វៀតណាម, តៃវ៉ាន់ និងចិន ទាមទារដែនកោះ Thituនេះដែរ ។

រដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ន បើទោះបីមានភាពជិតស្និទ្ធជាមួយទីក្រុងប៉េកាំងក៏ពិតមែន ប៉ុន្តែជារឿយៗបានសម្តែងការព្រួយបារម្ភអំពីមហិច្ឆតាទឹកដីរបស់ចិន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print