លោក ឃួង ស្រេង ណែនាំឲ្យមន្ដ្រីជំនាញក្រុង បង្កើតក្រុមការងារបច្ចេកទេសសិក្សាលំអិត អំពីការស្ថាបនាផ្លូវក្រោមដី កាត់ផ្លូវជាតិលេខ១ច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យ មន្ដ្រីជំនាញ រាជធានីភ្នំពេញ និងមន្ទីរ សាធារណៈការ ត្រូវបង្កើតក្រុមការងារ បច្ចេកទេស ដែលមានសមាសភាពជាស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការសិក្សាជាកញ្ចប់ ឲ្យបានម៉ត់ចត់ មុននឹងធ្វើការសាងសង់ផ្លូវក្រោមដី កាត់ផ្លូវជាតិ លេខ១ ត្រង់ចំណុចឆ្លងកាត់ មុខវត្ដនិរោធ ច្បារអំពៅ ដោយត្រូវគិតពីផលប៉ះពាល់សណ្តាប់ធ្នាប់ និងការកកស្ទះចរាចរជាដើម។

លោក ឃួង ស្រេង បានជំរុញបែបនេះ ក្នុងកិច្ចប្រជុំជាមួយមន្ដ្រីបច្ចេកទេស មន្ទីសាធារណ ការក្រុង និងមន្ដ្រី បច្ចេសស្ថាប័នពាក់ ក្នុងគម្រោង សាងសង់ ផ្លូវឆ្លងកាត់ក្រោមដី ផ្លូវជាតិលេខ១ ដើម្បីរំដោះចរាចរណ៏ ត្រង់តំបន់មុខវត្ដនិរោធ ច្បារអំពៅ កាលពីថ្ងៃអង្គារ ១៣រោចខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី០២ មេសា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ។

លោកបន្តថា៖ គោលដៅរបស់យើង ត្រូវបំរើប្រជាពលរដ្ឋ និងការអភិវឌ្ឍ ដូច្នេះត្រូវតែសិក្សាឲ្យបានត្រឹមត្រូវមុនចាប់ផ្តើម និងការសុំគោល ការណ៍ពីរាជរដ្ឋាភិបាល ដោយត្រូវសិក្សាជាកញ្ចប់ តែម្តង ដោយក្រុមការងារបច្ចេកទេសនេះ មានតំណាងមកពីក្រសួងរៀបចំដែនដី, ក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងអង្គការ JICA ជាដើម ។

លោក បានបញ្ជាក់ទៀតថា ៖ គ្មានគំរោងណាមួយដែលទទួលបានការគាំទ្ររាប់សតវត្សនោះទេ គឺអ្វីៗវានឹងមានការប្រែប្រួលទៅតាមកំណើនប្រជាពលរដ្ឋ និងតំរូវការជាត់ស្ដែង។ តែទោះបីយ៉ាងណា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកបានគាំទ្រគំរោងការនេះ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ក្រោយពីសិក្សា លំអិតរួចរាល់ហើយ គម្រោងនេះសំណើសុំគោលការណ៍ ស្ថាបនាផ្លូវក្រោមដីដោយភ្ជាប់ពី ទីតាំងផ្សារទំនើប PH ECO MALL ទៅផ្លូវជាតិលេខ១ ផ្នែកក្រោមដីស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលស្នើឡើងដោយលោកឧកញ៉ា ថៃ ជាហួត ម្ចាស់បុរីប៉េងហួត ដែលផ្លូវនេះមានប្រវែង១៩៥ម៉ែត្រ ទទឹង៧ម៉ែត្រ។ ការសិក្សាត្រូវធ្វើជាកញ្ចប់សំរាប់តំបន់បឹងឈូកទាំងមួលតែម្តង ដោយគិតពីផលប៉ះ ពាល់ជាពិសេស ប្រពន្ធ័ចរាចរណ៏ លើកំណាត់ផ្លូវជាតិលេខ១ផងដែរ ៕  ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print