ទប់ស្កាត់និងបង្ក្រាបឲ្យបានដាច់ខាតសកម្មភាពភេរវកម្ម ធានាមិនឲ្យមានបដិវត្តពណ៌ 

ចែករំលែក៖

ភ្នំពេញ៖ក្នុងកិច្ចប្រជុំប្រចាំត្រីមាសរបស់ក្រសួងការពារជាតិកាលពីថ្ងៃទី  អង្គារ ១៣រោច ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវថ្ងៃទី ០២ខែ មេសា ឆ្នាំ ២០១៩ ស្តិតក្រោមអធិបតី ភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងកាពារជាតិ ព្រមទាំងវត្តមាន នាយទាហានមកពីស្ថាប័នកងឯក ភាពចំណុះក្រសួង អគ្គមេបព្ជាាការ កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) អនុវត្តតាមកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្មវីធីការងារ ផែនការ កែទម្រង់ (ខ.ភ.ម) រយៈពេល៥ឆ្នាំ (២០១៥-២០១៩)  ក្រសួងការពារជាតិដាក់ចេញទិសដៅការងារដូចខាងក្រោម៖  បន្តកសាងពង្រឹងប្រៀបការពារជាតិ លេីគ្រប់វិស័យ ដេីម្បីការពារអធិបតេយ្យ  បូរណភាពទឹកដី សុខសន្តិភាពជូនសង្គមជាតិព្រមទាំងចូលរួមទប់ស្កាត់សកម្មភាពបទល្មេីសផ្សេងៗតាមតំបន់ ព្រំដែន និងសកម្មភាពឆ្លងដែន ខុសច្បាប់ទៅវិញទៅមក ។ ទន្ទឹមនិងនេះ បន្តកិច្ចសហប្រតិបត្តិការល្អថែមទៀតជាមួយប្រទេសជិតខាង និងដោះស្រាយបព្ហាផ្សេងៗដែលកេីតឡេីង ដោយសន្តិវិធី ។                                                                 ក្នុងពង្រាងរបាយការណ៍ត្រីមាសទី ១ របស់ក្រសួងការពារជាតិអានដោយឯកឧត្តម ឧត្តមសេនីយ៍ ចាន់ សារាងអគ្គលេខាធិការរង ក្រសួងការពារជាតិនិងជានាយក នាយកដ្ឋានសរុបលេីកឡេីងពីចំណុចខ្លាំង ខ្សោយ និងវិធានការរបស់ក្រសួងលេីការដឹកនាំបព្ជាទទួលលទ្ធផលគាប់ប្រសេីរ ត្រូវបានថ្នាក់ដឹកនាំ ស្ថាប័នពាក់ពន្ធ័កោតសរសេីរស្នាដៃនេះ​ និងតម្រង់ទិសតាម អ្វីដែលផ្តល់ផលប្រយោជន៍ដល់សង្គម ។  បន្ទាប់ពីស្ថាប័នកងឯកភាព មានចំណាប់អារម្មណ៍ លេីចំណុចសេសសល់ និងបំពេញបន្ថែមក្នុងរបាយការណ៍រួចមក គណៈ អធិបតី បានវាយតម្លៃពីសភាពការណ៍រួម ព្រមទាំងដាក់ចេញវិធានការនានាសំដៅពង្រឹងប្រៀបការពារជាតិ ឱយកាន់តែប្រ សេីរទ្វេឡេីងថែមមួយកម្រិតទៀតផងដែរ ៕  សុខដុម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print