យុវតី Rika Minh ជាពលរដ្ឋគំរូម្នាក់ បើកបរស្របតាមគំនូសបង្ហាញចរាចរណ៍ និងទទួលបានសសើរគាំទ្រដំបូងគេបង្អស់ក្នុងFacebook

ចែករំលែក៖

ភ្នំពេញ៖ ចុះហេតុអីប្រជាជនមួយចំនួនធំធ្វើមិនបាន គ្រាន់តែជិះបើកបរតាមគំនូសដែលបង្ហាញទាំងរូបភាពទៀតនោះ..? ពេញនិយមណាស់ទៅឬចំពោះប្រើទម្លាប់បំពានច្បាប់..?

សូមសសើរដលយុវតីម្នាក់ ដែលជិះលើគំនូសផ្លូវម៉ូតូត្រូវបានគេថតជាប់ដំបូងគេ កំពុងតែទទួលការចាប់អារម្មណ៏ខ្លាំង ហើយគាត់មានឈ្មោះយ៉ាងពិរោះ គឺឈ្មោះ…កញ្ញា RiKa Minh

ប្រិយមិត្តបានដឹងហើយថា ស្ពានជ្រោយចង្វារទី១ត្រូវបានបើកឱ្យចរាចរណ៍ឡើងវិញនៅព្រឹកថ្ងៃទី០៣ខែមេសាឆ្នាំ២០១៩នេះ បើក្រឡេកមើលអ្នកជិះម៉ូតូវិញ យើងសង្កេតឃើញថា ហាក់ជិះមិនស្គាល់ផ្លូវម៉ូតូឡើយ ទោះបីគេគូសញ្ញាម៉ូតូយ៉ាងច្បាស់ៗក៏ដោយ។ ទន្ទឹមនឹងនេះ ក៏មានយុវតីគំរូមួយរូបដែលជិះខុសគេ គឺគាត់ជិះលើផ្លូវម៉ូតូតែម្នាក់ឯង ឯអ្នកផ្សេងទៀតគឺជិះលើគំនូសឡានតែម្តង គួរបញ្ចាក់ផងដែរថា នារីដែលជិះលើគំនូសម៉ូតូម្នាក់នេះគឺមានឈ្មោះយ៉ាងពិរោះគឺកញ្ញា RiKa Minh៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print