ស្ត្រីម្នាក់រំភើបពេកបីកូនរត់ក្រាបសំពះសម្តេចតេជោ ព្រោះចាត់ទុកជា(idol) របស់គាត់

ចែករំលែក៖

ភ្នំពេញ៖ ព្រោះតែការគោរពស្រលាញ់ពេញបេះដូង និងចាត់ទុកសម្តេចតេជោ ដូចជាឪពុក​បង្កើត ជាអាយដល(idol) ក្នុងជីវិត ធ្វើឲ្យស្រ្តីម្នាក់មិនខ្លាចរអារចំពោះមុខមហាជន កងអង្គរក្ស និងភ្ញៀវជាតិអន្តរជាតិជាច្រើននោះទេ ដោយសុខចិត្តបីកូនតូច​អាយុ៣ឆ្នាំរបស់គាត់រត់ទៅ​សុំជួប​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេល​សម្តេចអញ្ជើញពិនិត្យស្ពាន​ជ្រោយចង្វារទី១នៅព្រឹកថ្ងៃពុធ ១៣រោច ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិ​ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសាឆ្នាំ ២០១៩។
ការព្យាយាម ចង់ចូលទៅកៀកនិងចាប់ដៃសម្តេច តេជោ ហ៊ុន សែន ផ្ទាល់នោះ ត្រូវបានស្រ្តីរូប​នេះអះអាងថាមិនមានការចង់សុំអ្វីទាំងអស់ពីសម្តេច​នោះទេ ក្រៅតែពីសុំត្រឹម​សម្តែង​នូវការ​ដឹង​គុណចំពោះគុណបំណាច់របស់សម្តេច ដែលបាន​លះបង់កម្លាំងកាយចិត្ត​រាប់សិបឆ្នាំដើម្បី​នាំ​មកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍​សម្រាប់​ជាតិ​និងប្រជាជនកម្ពុជារហូតដល់សព្វថ្ងៃ ។
ដូចឃើញក្នុងរូបភាពនេះ ស្រ្តីវ័យជាង៤០ឆ្នាំរូបនេះបានក្រាបសំពះដោយកាយវិការ​ទន់ភ្លន់ និងក្តីរំភើបបំផុត​ដោយបានចាត់ទុកសម្តេចតេជោប្រៀបដូចជាឪពុករបស់ខ្លួន និងចាត់ទុក ជានិមិត្តរូប (idol) របស់គាត់មិនអាចបំភ្លេចបាន។
ជាមួយនឹងកាយវិការទន់ភ្លន់ និងក្តីរំភើបនោះ ធ្វើឱ្យគេមានការភ្ញាក់ផ្អើលដោយឃើញកូនស្រី​របស់ស្រី្តរូបនេះនៅវ័យក្មេងខ្ចីនៅឡើយគឺ គ្រាន់តែជួបសម្តេចតេជោភ្លាមកុមារីរូបនេះ បានស្ទុះ ទៅ​ជម្រាប​សួរ និងរត់ឱបសម្តេចយ៉ាងណែនដូចចៅរត់ទៅអោបតាបង្កើតរបស់ខ្លួននោះដែរ ។ ចាត់ទុកថានេះជាប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមរាប់លាននាក់ ស្ទើរទូទាំងប្រទេសដែល​ស្រលាញ់និងគោរពសម្តេចតេជោអស់ពីចិត្តថ្លើម បន្ទាប់បានដឹងថា សម្តេចតេជោ បានលះបង់​កម្លាំងកាយចិត្តនិងជីវិតមិនខ្លាចនឿយហត់ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៧ ក្នុងពេលសម្តេចចេញតស៊ូពី​ដំបូងរហូតរំដោះប្រទេស​ពីរបបប៉ុលពតនៅឆ្នាំ១៩៧៩ និងការអភិវឌ្ឍ​ប្រទេស ៤០ឆ្នាំក្រោយ​រំដោះ បើទោះបីដឹងថាការ តស៊ូរបស់សម្តេចមិនអាចបំពេញចិត្តមនុស្សមួយចំនួនយ៉ាង​ណាក្តី ៕

...

ដោយ៖ ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print