លោក អូស្មាន ហាស្សាន់ ៖ សន្និសីទហាឡាល់ ពិភពលោកលើកទី១១ បានបើកផ្លូវដល់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មហាឡាល់ ជាមួយមេ ដឹកនាំស្ថាប័នហាឡាល់មកពី៥៦ប្រទេស

ចែករំលែក៖

កូឡាឡាំពួរ ៖ សន្និសីទហាឡាល់ ពិភពលោក លើកទី១១ និងពិពរ័ណ៌ហាឡាល់ លើកទី១៦នៅទីក្រុងកូឡា​ឡាំពួរ ដែលមានអ្នកចូលរួមប្រមាណ១៤០០នាក់ មកពី ៥៦ប្រទេស និងស្តង់ពិពរណ៍ផលិតផលហាឡាល់ មកពី ៧២ប្រទេស  បានបើកផ្លូវដល់កម្ពុជា ក្នុងការផ្សារភ្ជាប់ពង្រឹងទំនាក់ ទំនងសេដ្ឋកិច្ច ពាណិ ជ្ជកម្ម ឧស្សាហកម្ម ហាឡាល់ ឲ្យកាន់តែធំធេងឡើងជាមួយធុរជន និងបណ្តាមេដឹកនាំស្ថាប័នហាឡាល់ គ្រប់ប្រទេសដែលចូលរួម ។

នេះជាការលើកឡើងរបស់ លោក ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់ កម្ពុជា ពិធីនេះបានចាប់ផ្ដើម នៅព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និង​ធុរកិច្ចអន្តរជាតិម៉ា ឡេស៊ី MITEC ទីក្រុងកូឡាឡាំពួរ ក្នុងឱកាសដែលលោក និងគណៈប្រតិភូអញ្ជើញចូលរួមក្នុងសន្និសីទហាឡាល់ពិភពលោក លើកទី១១ និងពិព័រណ៌ហាឡាល់លើកទី១៦ ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ ស្របពេលជាមួយ នឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ធ្វើឲ្យសន្និសីទខាងលើនេះកាន់តែមានតម្លៃ និងសារប្រយោ ជន៍ ដល់កម្ពុជាក្នុងនាមជាដៃគូរ ព្រោះសន្និសីទ នេះជាវេទិការជំនួបពិសេសរបស់ធុរជនឧស្សាហកម្មហាឡាល់ និងមេដឹកនាំស្ថាប័នហាឡាល់លើពិភពលោក ជួបពិភាក្សាចែករំលែកពីការរីក ចម្រើ នៃឧស្សាហកម្មហាឡាល់ និងជម្រាបអំពីសក្តានុពលវិនិយោគគ្រប់វិស័យក្នុងប្រទេសរៀងៗខ្លួន។

ក្នុងកិច្ចពិភាក្សានេះដែរ ក៏បានផ្តោតសំខាន់ទៅ លើការចូល រួមថែរក្សា និងការពារសុវត្ថិភាព ភាពសុខសាន្តរបស់អនាគតមនុស្សជាតិនៅលើផែនដី ក្នុងសម័យសាកលភាវូបនីយកម្ម ដែលកាន់តែមានតម្រូវការខ្លាំងឡើងលើការប្រើប្រាស់ផលិត ផល ម្ហូបអាហារ និងការទទួលសេវាកម្មផ្សេងៗ។

យោងរបាយកាណ៍សេដ្ឋកិច្ចឥស្លាមពិភព លោកឆ្នាំ២០១៨  បានបញ្ជាក់ថា៖ ជនមុស្លិមបានប្រេីប្រាស់ផលិតផល និងសេវា កម្មហាឡាល់ ក្នុងតម្លៃជាទឹកប្រាក់២.១ លានលានដុល្លារអា មេរិក ទៅលេីផ្នែកម្ហូបអាហារ ភេសជ្ជៈ និងការរស់នៅប្រចាំថ្ងៃនៅឆ្នាំ២០១៧ ហេីយអាចព្យាករ ណ៍ថា នឹងកេីនទៅដល់ ៣ លានលានដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២៣ ក្នុងនោះ ការចំណាយ ទៅលើម្ហូបអាហារ និង ភេសជ្ជៈ ១.៣ លានលានដុល្លារ  ចំណាយទៅលើការស្លៀក ពាក់ ២៧០ ពាន់លានដុល្លារ ព័ត៌មាននិងដំណេីរ កម្សាន្ត ២០៩ ពាន់លានដុល្លារ ការធ្វេីដំណេីរ ១៧៧ពាន់លានដុល្លារ អាមេរិក ឱសថ ៨៧ ពាន់លានដុល្លារអាមេរិក និងគ្រឿងសំអាង៦១ពាន់លានដុល្លារអាមេរិក ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print