ទើបតែរៀបការបាន៣ខែ ឃើញបង្គោលភ្លេីងទ្រេត យកដៃទៅរុញ ឆ្លងចរន្តឆក់ស្លាប់

ចែករំលែក៖

  ភ្នំពេញ ៖​ បុរស​អ្នកបេីក​ អាប៊ុល​(ហៅឡានរុញដី)ម្នាក់ទើបតែរៀបការហើយថ្មីថ្មោងស្រាប់តែត្រូវខ្សែភ្លេីងឆក់ស្លាប់ ខណះដែលបានឃេីញបង្កោលភ្លេីងទ្រេតកដៃទៅរុញហេតុការនេះកេីតឡេីងកាលពីវេលាម៉ោង២និង១០​នាទី​​រសៀល ថ្ងៃទី៣ ខែមេសា ​ឆ្នាំ​២០១៩ ស្ថិត​នៅភូមិ​កំរ៉ែង សង្កាត់សាក់សំពៅ ខណ្ខដង្កោ រាជធានីភ្នំពេញ។
បុរសរងគ្រោះ(ស្លាប់)មានឈ្មោះ​ សំ​ ចំរេីន​ ភេទ​ប្រុស អាយុ​២៥ឆ្នាំ​មុខរបរអ្នកបេីកអាប៊ុល ស្នាក់នៅផ្ទះ៥៥ ផ្លូវបេតុង ភូមិពោធិរលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែង​បានឲ្យដឹងថា បុរសខាងបានធ្វេីការនៅម៉ោងដែលគេកំពុងសំរាកខណះនោះដោយមានថយន្តដឹកដីបានចូលចាក់ហេីយបានប៉ះជាមួយនិងបង្គោលភ្លេីងបណ្តាលអោយទ្រេតពេលនោះក៏ជនរង្រ្គោះបានបេីកអាប៊ុលនោះរុញដីទៅដល់ក៏បានឡេីងលេីដំបូលយកដៃទៅរុញបង្គោលភ្លេីងដែកនោះក៏ឆក់ជាប់នៅនិងដែកបណ្តាលឆក់ហេីយភលាមៗនោះក៏មានអ្នកនៅក្បែរនោះបានដឹកយកទៅកាន់មន្ទីពេទ្យដេីម្បីជួយសង្គ្រោះអាយុជីវិតតែជាអកុសល់ានស្លាប់បាត់ហេីយ។
តាមសម្តីពីគ្រួសារសពបានឲ្យដឹងទៀតថា កូនគាត់ទេីបតែរៀបកាបានតែ៣ខែហេីយត្រូវបានជួបនិងរឿងបែបនេះទៀតគួរឲ្យសោកស្តាយណាស់។
ក្រោយពីកេីហេតុសមត្កិច្ចបានមកធ្វេីកោសលិច្ច័យថាពិតជាស្លាប់ដោយសារតែភ្លេីងឆក់ស្លាប់ពិតមែនហេីយបានប្រគល់អោយក្រុមគ្រួសារកមកធ្វេីបណ្យទៅតាមប្រពៃណី៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print