រឿង”ជួបស៊យ” វគ្គ២ត្រៀមចាក់បញ្ចាំងក្រោយវគ្គ១ធ្លាប់ធ្វើឲ្យកក្រើកកាលពី២ឆ្នាំមុន

ចែករំលែក៖

ភ្នំពេញ៖ ផលិតកម្ម LD Picture បានប្រកាសត្រៀមបញ្ចេញភាពយន្តខ្នាតធំបែបកំប្លែងថ្មីប្រចាំឆ្នាំរបស់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខនេះគឺរឿង “ជួបស៊យ” វគ្គ២។ ស្នាដៃនេះត្រូវបានគេរំពឹងថានឹងធ្វើឲ្យកកក្រើកទីផ្សារភាពយន្តជាថ្មីក្រោយពីភាពយន្តវគ្គ១ធ្លាប់ទទួលបានការគាំទ្រច្រើនលើសលប់កាលពីអំឡុង២ឆ្នាំមុននោះ។

ដើមឆ្នាំ២០១៩នេះផលិតកម្ម LD Picture បានបញ្ចេញស្នាដៃថ្មីៗរបស់ខ្លួនបន្តបន្ទាប់ និងទទួលបានការគាំទ្រច្រើនមិនចាញ់ភាពយន្តរបស់ខ្លួនកន្លងទៅទេ។ ”ជួបស៊យ”វគ្គ២ដែលជាស្នាដៃដឹកនាំសម្តែងជាថ្មីរបស់នាងគ្រឿននេះក៏នឹងត្រូវចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី១១ខែមេសាឆ្នាំ២០១៩នេះផងដែរ ដែលទាំងសិល្បករ និងផលិត កររំពឹងខ្ពស់ថាជាភាពយន្តនេះនឹងអាចធ្វើឲ្យអ្នកទស្សនាសើចពេញរោងភាពយន្តជាថ្មី។

ក្រៅពីការប្រកាសបន្ថែម ទុន គុណភាពនៃការផលិតក៏កាន់តែខ្ពស់ជាងរឿងវគ្គមុន ស្របពេលដែលតួសម្តែងត្រូវបានគេដឹងដែរថាសុទ្ធសឹងជាតារាសម្តែង តារាកំប្លែងល្បីឈ្មោះនៅកម្ពុជាដូចជានាយគ្រឿន Dj កាកា លោក ងួន សុបិន្ត កញ្ញា គាត សុវណ្ណា ឡាង  លោក ទេព រិន្ទដារ៉ូ អ្នកនាង ប៉ែន សុផានី និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនទៀតផងដែរ។

គួរបញ្ជាក់ដែរថា ចាប់ពីដើមឆ្នាំ២០១៩មក ផលិតកម្មLD Picture បានបញ្ចេញស្នាដៃថ្មីចំនួន៣រឿងរួចមកហើយដែលទទួលបានការគាំទ្រច្រើនពីអ្នកទស្សនា មានដូចជារឿង “អង្រឹង” រឿង”លោកប្តី” និងរឿង”ឯណាខ្មោច” ៕  ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print