អាសូរណាស់!! កម្មការិនី៥នាក់ដាច់ដៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តកៀររថយន្ត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ រថយន្តមួយគ្រឿងដឹកកម្មករឆ្ពោះទៅកាន់កន្លែងការងារ បានជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើង​ដោយអ្នក​បើករថយន្តមួយគ្រឿងទៀត ប្រភេទធុនធំដឹកទំនិញពេញប្រៀប បានកៀររថយន្តដឹកកម្មករ បណ្តាលឲ្យ​កម្ម​ការិនី​ដែលឈរតោងនៅ​លើ​រថយន្តរងរបួសធ្ងន់ស្រាលជាង១០នាក់ ត្រូវបានប្រញាប់បញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ ។

ប្រភពព័ត៌មានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១៣៣-១៣៤ ស្ថិតនៅក្នុងឃុំវាលពុក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ ។ រថយន្តជួបគ្រោះ ថ្នាក់ចរាចរណ៍ទាំងពីរគ្រឿង ១-រថយន្តកូរ៉េ ពាក់ស្លាក់លេខកំពង់ស្ពឺ៣A-១៤១១(ដឹកកម្មករ) និងរថយន្តម៉ាក ហ៊ីណូ ពាក់ស្លាកលេខ៣A-០៥៣០ ។

មន្ត្រីនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺឲ្យដឹងថា ក្រោយចុះពិនិត្យ និងវាស់វែងតាមជំនាញឃើញថា អ្នកបើកបរ រថយន្តម៉ាកហ៊ីណូ ធុនធំដឹកទំនិញ ជាអ្នកបង្កគ្រោះថ្នាក់បើកកៀររថយន្តដឹកកម្មករ ។ មន្ត្រីថា បណ្តាលឱ្យកម្ម​ការិនី​ជាង១០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះមាន៨នាក់របួសធ្ងន់ និងអ្វីដែលកាន់តែធ្ងន់ធ្ងរនោះ គឺកម្ម​ការិនី៥នាក់ បានដាច់ដៃតែម្តង។ ចំពោះអ្នកបើករថយន្តបង្កបានទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ ។

ទោះយ៉ាងណានេះជាមេរៀនមួយសម្រាប់គិតពិចារណា ចំពោះកម្មករដែលជិះលើរថយន្ត​ត្រូវតែមានការប្រុង​ប្រយ័ត្នខ្ពស់ មិនត្រូវតោងដោយដាក់ដៃ​ចេញមកក្រៅរថយន្តនោះឡើយ ជៀសវាងមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ ដូចករណីខាងលើនេះ ៕ ដោយ ៖ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print