ក្របីឡើងកដេញវ័ធពីរនាក់ប្តីប្រពន្ធ ស្លាប់និងរងរបួសធ្ងន់ ពេលកំពុងដើរទៅចម្ការ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ពិតជាអកុសលណាស់ដែល ប្តីប្រពន្ធពីរនាក់កំពុងដើរទៅធ្វើចម្ការ ត្រូវក្របីឡើង​ក​មួយក្បាលដេញ​វ័ធ បណ្តាលឲ្យបុរសជាប្តីបាត់បង់បងជីវិតយ៉ាងអាណោចអាធ័ម និងស្រី្តជា ប្រពន្ធបានរងរបួសជាធ្ងន់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ។

ឧបទ្ទវហេតុនេះកើតឡើងកាលពីព្រឹកថ្ងៃអង្គារ ១៣រោច ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមេសាឆ្នាំ ២០១៩នៅភូមិជរ ឃុំសណ្តាន់ ស្រុកសណ្តាន់ ។

មន្ត្រីនគរបាលស្រុកសណ្តាន់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នូ ស៊ូ ភេទប្រុស អាយុ៦៤ឆ្នាំ (ប្តី)និងប្រពន្ធឈ្មោះ តេន ដឿន អាយុ៥៧ឆ្នាំ មុខរបរកសិករ ។ អ្នកទាំងពីរ​មាន​ទីលំនៅភូមិក្រសាំង ឃុំសណ្តាន់ ស្រុកសណ្តាន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅ​មន្ទីពេទ្យ​ខេត្ត​កំពង់ធំ ហើយដោយបុរសជាប្តីរងរបួសធ្ងន់ពេកបានបាត់បងជីវិត និងស្រីជាប្រពន្ធរងរបួសធ្ងន់ កំពុងត្រូវបានគ្រូពេទ្យជួយសង្រ្គោះ។

សាក្សីជាអ្នភូមិបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ បាននាំគ្នា​ដើរសដៅទៅចម្ការមានចម្ងាយជាងមួយគីឡូម៉ែត្រពីផ្ទដើម្បីដាំដំណាំដូចថ្ងៃធម្មតា ។ លុះធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ស្រាប់តែជួបក្របីឡើងកមួយក្បាល ដែលក្របីនេះមិន​ដឹងមកពីភូមិណាទេ បានដេញវ័ធ ជនរងគ្រោះ២នាក់ប្តីប្រពន្ធទាំងកំរោល បើទោះបីអ្នកទាំង​ពីរព្យាយាមរត់គេចយ៉ាងណាក៏ដោយ។ ទីបំផុតបុរសជាប្តីរងរបួសធ្ងន់ក្រោយមកបាន​ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យខណៈប្រពន្ធរងរបួសធ្ងន់ដែរនោះ ។

សាកសពត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្តុកក្តួល  ខណៈដែល​សមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់ក្របីឲ្យមកទទួលខុសត្រូវក្នុងករណីនេះ៕ ប៊ុន រិទ្ធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print