វេណេហ្ស៊ុយអេឡា​មិនអាចដើរតាមផ្លូវស៊ីរី​បានឡើយ ក្លាយជាស៊ីរីទីពីរនៅតំបន់​ការ៉ាប៊ីន​

ចែករំលែក៖

ស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា កាន់តែតានតឹង ថែមទៀត ក្រោយពេលដែលរុស្ស៊ីប្តេជ្ញា ការពាររដ្ឋាភិបាលរបស់ប្រធានាធិ​បតីម៉ាឌូរ៉ូ​។ ពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានប្រកាសថា ​ទីក្រុងមូស្កូគ្មានផ្លូវទុកឲ្យវេណេហ្ស៊ុយអេឡា​ក្លាយជាស៊ីរីទីពីរនោះឡើយ​។

សកម្មភាពខាងលើ​ក្រោយពេលមានការថ្កោលទោសពីប្រទេសជាច្រើនដែលជាសម្ព័ន្ធមិត្ត អាមេរិកស្នើឲ្យរុស្ស៊ីចាកចេញពីប្រទេសស៊ីរី ។ មិនតែប៉ុណ្ណោះអាមេរិក​ក៏បានស្នើរុស្ស៊ីត្រូវដកទាហានចេញជាបន្ទាន់ផងដែរ​។

ក្រោយមានប្រតិកម្ម របស់អាមេរិក អង់គ្លេស និងប្រទេសមួយចំនួន  រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក​ Lavrov ​បានបញ្ជាក់ថា ទីក្រុងមូស្កូមិនអនុញាតិ ឲ្យ វេណេហ្ស៊ុយអេឡាក្លាយទៅជា ស៊ីរីទីពីរនោះឡើយ។

កន្លងមកថ្មីៗ​រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក​ Jeremy Hunt ​បានថ្កោលទោសចំពោះវត្តមានយោធារុស្ស៊ី​១០០នាក់នៅលើទឹកដីវេណេហ្ស៊ុយអេឡា ​ថាជាហេតុធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសនោះកាន់តែតានតឹង  ហើយអង់គ្លេសបានស្នើរឲ្យរុស្ស៊ីត្រូវតែ​ដកទាហានទាំងអស់ចេញពីប្រទេសវេណេហ្ស៊ុយអេឡា ។

ជាមួយគ្នានោះរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានច្រាន់ចោល ការចោទប្រកាន់ទីក្រុងមូស្កូថាបានព្យាយាម ប្រែក្លាយ «ស៊ីរីទីពីរ »នៅក្នុងទឹកដីវេណេហ្ស៊ុយអេឡា​។

លោក​ Lavrov ​បញ្ជាក់ថា​«​មានកិច្ចព្រមព្រៀងកាលពីឆ្នាំ​២០០១ ជាមួយអតីតប្រធានាធិបតី ​Hugo Chavez ​ហើយទទួលបានការអនុញាតិពីសភា​។ ដូច្នេះរុស្ស៊ីនឹងបញ្ជូនសម្ភារៈយោធា ទៅកាន់វេណេហ្ស៊ុយអេឡា តាមកិច្ចព្រមព្រៀងនោះ ។ ពេលនេះរុស្ស៊ី​ត្រូវតែអនុវតដោយបញ្ជូនក្រុមវិស្វករ​របស់ខ្លួនទៅកាន់វេណេហ្ស៊ុយអេឡា»។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ទៀថា ស្ថានភាព នៅវេណេហ្ស៊ុយអេឡា​ មិនអាចឈានដល់វិបត្តិ ទូទាំងតំបន់​ Caribe ​ នោះឡើយ​ ខណដែលរុស្ស៊ី និង អាមេរិកប្រឈមមុខតានតឹងដាក់គ្នា ។

ពាក់ព័ន្ធស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡានេះដែរ ​អាមេរិកបានប្រកាសសន្យា​ជួយអភិវឌ្ឍន៍ប្រទេសនេះឲ្យរីកចំរើនក្នុងពេលខាងមុខ ប្រសិនបើ ប្រធានាធិបតីម៉ាឌូរ៉ូចុះចេញពីតំណែង​។

កន្លងមកថ្មីៗ ទីព្រឹក្សាសន្តិសុខជាតិ​ អាមេរិក លោក​ Larry Kudlow ​កាលពីថ្ងៃទី​៣ខែមេសាបានប្រកាសថា អាមេរិកនឹងចំណាយប្រាក់ជាច្រើនទៅលើ​ប្រទេសវេណេហ្ស៊ុយអេឡា​ដើម្បី​អភីវឌ្ឍន៍សេដ្ឋកិច្ច  ប្រសិនបើ ប្រធានាធិបតី នីកូឡាសម៉ាឌូរូ​លាលែងចេញពីតំណែង​។

លោក Larry Kudlow បានបន្តទៀតថា  អាមេរិក ​នឹងធ្វើការជាមួយ​បណ្តាធានាគា និង មូលនិធិ រូបិយវត្ថុអន្តរជាតិ​​ ស្តីពីគម្រោង អភីវឌ្ឍន៍សេដ្ឋកិច្ចវេណេហ្ស៊ុយអេឡា ។ លោក​ Kudlow ​បានបញ្ជាក់ថា​​«ទាំងនោះជាគម្រោង​ចំណាយប្រាក់ទៅលើប្រទេសវេណេហ្ស៊ុយអេឡា» ។

ក្រៅពីនេះតំណាងរាស្ត្រ​អាមេរិក ១៤រូប​ ក៏បានលើកឡើងពីគម្រោង អភិវឌ្ឍន៍សេដ្ឋកិច្ច​ និង ស្តាឡើងវិញនៅរបបលទ្ធិប្រជាធិបតេយ្យ ​​​និងដោះស្រាយ វិបត្តិមនុស្សធម៌នៅវេណេហ្ស៊ុយអេឡា ។​អាមេរិកនិងផ្តល់ប្រាក់​៤០០លានដុល្លារ​ជួយដល់ពលរដ្ឋ​វេណេហ្ស៊ុយអេឡា​​។​ ច្បាប់ថ្មីរបស់អាមេរិក និង ទទួលស្គល់មេដឹកនាំក្រុមប្រឆាំង លោក​ Juan Guaido ​​ ដំណើរការលទ្ធិប្រជាធិបតេយ្យ ​នៅវេណេហ្ស៊ុយអេឡា ។

តាំងពីថ្ងៃទី​២៣ខែមករាមកទលពេលនេះ​អាមេរិក និង ប្រទេសជាង ៥០នៅជុំវិញពិភពលោក បាន​ ទទួលស្គល់ ​មេដឹកនាំក្រុមប្រឆាំង លោក​ Guaido ​ជាប្រធានាធិបតីបណ្តោះអាសន្ននៅក្នុងប្រទេសនេះ​។

នៅពេលនេះដែរ លោក​ Guaido ​បានអំពាវនាវឲ្យពលរដ្ឋ​គ្រោកឈរឡើង​ប្រឆាំង ប្រធានាធិបតី​ម៉ាឌូរ៉ូ  ។ លោកបន្តទៀតថា កម្លាំងទហានវេណេហ្ស៊ុយអេឡា ចាំបាច់ត្រូវតែ​មានសកម្មភាព​ប្រឆាំងនិងប្រធានាធិបតីវេណេហ្សុយអេឡា ។

ដោយឡែក សភាធម្មនុញ្ញ វេណេហ្សុយអេឡា  បានបើកផ្លុវ កាត់ទោស​​លោក​ Guaido ​។ សភាធម្មនុញ្ញវេណេស៊ុយអេឡា បានអនុម័តកាលពីថ្ងៃទី២មេសា ការដកអភ័យឯកសិទ្ធិសភា ពីមេដឹកនាំប្រឆាំងលោកJUAN GUAIDOដែលទទួលស្គាល់ថា ជាប្រធានាធិបតីស្ដីទី ដោយប្រទេសប្រមាណជា៥០។ បែបនេះជាការបើកផ្លូវចំពោះការអនុវត្តនីតិវិធីព្រហ្មទណ្ឌប្រឆាំងរូបលោក។

ដោយការលើកដៃ សភាធម្មនុញ្ញបានអនុម័តជាឯកច្ឆ័ន្ទ ការអនុវត្តនីតិវិធីព្រហ្មទណ្ឌប្រឆាំងលោកJUAN GUAIDOជាប្រធានសភា ដោយតុលាការកំពូល។ ប្រធានសភាធម្មនុញ្ញលោកDIOSDADO CABELLO អះអាងថា យើងធ្វើបែបនេះយោងទៅតាមរដ្ឋធម្មនុញ្ញ។

លោកJUAN GUAIDOនៅមុខពួកអ្នកគាំទ្រលោកនិងបណ្ដាអ្នកកាសែត ក្រោយការប្រកាសនេះបន្តិចនិយាយថា គ្មានអ្វីអាចបញ្ឈប់យើងបានទេ។ ប្រជាជនបានប្ដេជ្ញាចិត្តហើយគ្មានអ្វីមកបញ្ឈប់យើងឡើយ។ ពុំមានការដើរថយក្រោយទេក្នុងដំណើរការនេះ។

តុលាការកំពូលវេណេស៊ុយអេឡា ចោទលោកGUAIDOថា ពុំគោរពការហាមឃាត់មិនឲ្យលោកចាកចេញពីប្រទេស។ លោកបានផ្គើនការហាមឃាត់នេះ ដោយលួចទៅស្ងាត់ ៗបំពេញទស្សនកិច្ចនៅប្រទេសកូឡុំប៊ី ប្រេសីុលប៉ារ៉ាហ្គាយ អាហ្សង់ទីននិងអេក្វាទ័រ កាលពីដំណាច់ខែកុម្ភៈនិងដើមខែមីនា។ មុននេះនាថ្ងៃទី២មេសា លោកGUAIDOធ្លាប់និយាយថា លោកមានការភ័យខ្លាចលោកត្រូវចាប់ខ្លួន នាប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងករណីអភ័យឯកសិទ្ធិសភារបស់លោកត្រូវដកហូត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print