ឧកញ៉ាសុខប៊ុន ប្រើហិង្សាវាយ សម្រាតគំរាមបាញ់សម្លាប់ ពិធីការិនីសាសាជារឿង បទឧក្រិដ្ឋកំពុងមានអ្នករត់ការ

ចែករំលែក៖

ភ្នំពេញ ៖ ឧកញ៉ាសុខ ប៊ុន ដែលជា អ្នកមានទ្រព្យសម្បត្ដិស្ដុក ស្ដម្ភជាអ្នកជំនួញ វិនិយោគនៃម្ចាស់ក្រុមហ៊ុន TEHO Development និងជាប្រធានសមាគម អ្នកវាយតម្លៃ ភ្នាក់ងារអចលនវត្ថុ កម្ពុជាបណ្ដាក់ទុនលើទឹក ប្រាក់ប្រមាណ ជាង៥០០លានដុល្លារ សម្រាប់គម្រោងសាង សង់នៅជ្រោយចង្វា កំពុងរងនូវការរិះគន់ ពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សមត្ថកិច្ច មន្ដ្រីរាជការថា គាត់មាន ទ្រព្យសម្បត្ដិស្ដុក ស្ដម្ភប៉ុន្ដែបាត់បង់នូវ សេចក្ដីថ្លៃថ្នូរ ក្នុងកម្រិតខ្ពស់ប្រើហិង្សា ដោយចេតនាវាយ សម្រាតលើស្ដ្រីទន់ ខ្សោយ និងបញ្ជាឱ្យអង្គ រក្សរបស់ខ្លួន បាញ់សម្លាប់ជនរងគ្រោះ ប៉ុន្ដែប្រហែល ជាគ្រាប់មិនផ្ទុះទើប ធ្វើឱ្យកញ្ញាសាសា អតីតពិធីការិនីស្ថានីយ ទូរទស្សន៍CTN រួចគេចពីកណ្ដាប់ដៃឃាតកទាំងនេះ ។
នៅក្នុងវីដេអូឃ្លីបរយៈ ពេល១នាទី និង៨វិនាទី ពិតជាបង្ហាញពីសកម្មភាព ដ៏សាហាវឃោឃៅរបស់ ឧកញ៉ាសុខ ប៊ុន និងអង្គរក្សរបស់ខ្លួនបានប្រើហិង្សា វាយ ទាត់ធាក់ ជាន់ក្បាល បោយសក់អូស គ្មានឱកាសឱ្យតដៃ ហើយអង្គរក្សរបស់ខ្លួន បានដកកាំភ្លើងពីចង្កេះអាមេបាញ់សម្លាប់ ប៉ុន្ដែគ្រាប់មិនផ្ទុះ ទើបធ្វើឱ្យកញ្ញាសាសា រួចផុតពីគ្រាប់កាំភ្លើងនេះ គ្រាន់តែរង របួសដ៏ធ្ងន់ធ្ងរផ្នែកក្បាល និងត្រូវបាន ឧកញ៉ាសុខ ប៊ុន វាយសម្រាតនៅសល់ តែខោខ្លីប៉ុណ្ណោះ ។
ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រឈាន ចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នៅ ភោជនីយដ្ឋានជប៉ុនមួយ ឋិតនៅមជ្ឈ មណ្ឌលកោះពេជ្រ ហើយវីដេអូឃ្លីបដែល បង្ហាញពីសកម្មភាពឧកញ៉ាសុខ ប៊ុននិង អង្គរក្សប្រើហិង្សាវាយសម្រាត និងគំរាម បាញ់សម្លាប់កញ្ញាសាសាបានបែកធ្លាយ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥តាម រយៈបណ្ដាញទំនាក់ទំនងសង្គម ,គ្រូប វ៉ស់អាប់របស់សមត្ថកិច្ច មន្ដ្រីរាជការ ហើយវីដេអូឃ្លីបនេះ ត្រូវបានបង្ហោះ ចែកចាយជាមួយសារព័ត៌មានក្នុង ស្រុកយ៉ាងល្បីរន្ទឺទូទាំងប្រទេសនិងក្រៅ ប្រទេស ។
មានប្រភពគួរឱ្យជឿទុកចិត្ដខ្លះបាន បង្ហើបថា ជនបង្ក ឧកញ៉ាសុខ ប៊ុន បាន ព្យាយាមឱ្យអ្នកមានអំណាច ផ្កាយធំៗ ដើម្បីចេញមុខរត់ការបំបិទរឿងខ្លួនប្រើ ហិង្សាវាយសម្រាត និងគំរាមបាញ់សម្លាប់ កញ្ញាសាសា ទើបកើតហេតុការណ៍កើត ឡើងតាំងពីថ្ងៃទី២ រហូតដល់ថ្ងៃទី៩នេះ មិនទាន់ដំណើរការនីតិវិធី ។
នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ នគរវត្ដមិនអាចទាក់ទងបានទេពីកញ្ញា សាសា ជនរងគ្រោះក្នុងអំពើហិង្សា និង គំរាមបាញ់សម្លាប់នេះ ប៉ុន្ដែនាងបាន បញ្ជាក់ប្រាប់កាសែតក្នុងស្រុកកាលពី ម្សិលមិញថា “អ្នកដែលបានប្រើហិង្សា វាយធ្វើបាប និងគំរាមបាញ់សម្លាប់ខ្លួន មានក្នុងវីដេអូឃ្លីបនោះ ពិតជាឧកញ៉ា សុខ ប៊ុន ពិតប្រាកដមែន ជាមួយអង្គរក្ស របស់គាត់ ។ កញ្ញាសាសាបញ្ជាក់ថា ខ្លួនបានដាក់ពាក្យបណ្ដឹងទៅនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប៉ុន្ដែមិនទាន់ មានចំណាត់ការ ។ ម្យ៉ាងទៀតឧកញ៉ា សុខ ប៊ុន បានធ្វើការសម្របសម្រួលដូច ជាទូរស័ព្ទថាខ្លួនបានខុស ព្រោះពេលនោះ ស្រវឹង ។
កញ្ញាសាសា អះអាងថា ខ្លួនមិនទទួល យកចំពោះការដោះសាបែបនេះ ពីព្រោះ ការវាយដោយហិង្សា នាងគ្មានឱកាស តដៃក្នុងនោះ អង្គរក្សរបស់គាត់ក៏បាន ដកកាំភ្លើងអាមេបាញ់តែគ្រាប់មិនផ្ទុះ ។ ដូច្នេះ ខ្លួននឹងស្លាប់ ប្រសិនណាបើអង្គ រក្សដែលមានចេតនាទុច្ចរិតជាមួយឧកញ៉ាសុខ ប៊ុនបានសម្រេចគោលដៅពេល ខ្លួនកំពុងធ្វើសកម្មភាពប្រើហិង្សាវាយ សម្រាត និងបាញ់សម្លាប់មកលើខ្លួននេះ ។
ពិធីការិនីរូបនេះបានលើកឡើងថា សូម្បីតែសត្វឆ្កែក៏វាទ្រមខ្លួនដែរ បើវ៉ៃ មិនឱ្យតដៃយ៉ាងនេះ?
ពាក់ព័ន្ធករណីនេះ នគរវត្ដមិនអាច ទាក់ទងបានទេពីឧកញ៉ាសុខ ប៊ុន និងអង្គ រក្សរបស់គាត់ ដែលជាជនដៃដល់ក្នុង សកម្មភាពបទល្មើសឧក្រិដ្ឋហិង្សាដោយ ចេតនា មានស្ថានទម្ងន់ ប្រើប្រាស់ដោយ អាវុធនិងគំរាមបាញ់សម្លាប់កញ្ញាសាសា នៅរសៀលថ្ងៃ ទី៩ ខែកក្កដា ឆ្នាំ២០១៥ ដោយទូរស័ព្ទ ត្រូវបានបិទ ប៉ុន្ដែមេធាវី របស់គាត់ត្រូវបានបំភ្លឺលើគេហទំព័រក្នុងស្រុកថា “បើគ្មានភ្លើង ក៏គ្មានផ្សែងនោះ ដែរ” ។ ក្នុងន័យវាយប្រហារមកលើកញ្ញា សាសាថា បានយកទូរស័ព្ទគប់គ្រាដែល សាសាបានរារាំងមិនឱ្យឧកញ៉ាសុខ ប៊ុន យកនារីជប៉ុនដែលជាមិត្ដភក្ដិរបស់ខ្លួន (សាសា) ហើយមេធាវីអះអាងថា នារី ជនជាតិជប៉ុននោះគឺជាសង្សាររបស់ ឧកញ៉ាសុខ ប៊ុន ទើបក្លាយទៅជាការ ខឹងឆួលចុងច្រមុះរហូតដល់គាត់មាន ការប្រើអំពើហិង្សានេះឡើង ។
ក្រោយពីមេធាវីលោកឧកញ៉ាសុខ ប៊ុនលើកឡើងបែបនេះ មានមតិជាច្រើន បាននិយាយថា “គ្រាន់តែកញ្ញាសាសា យកទូរស័ព្ទដៃគប់ និងរារាំងមិនឱ្យឧកញ៉ា ខាងលើនេះយកមិត្ដភក្ដិរបស់គេទៅដេក និងខ្លាចធ្វើបាប…មានន័យថា ច្បាប់ អនុញ្ញាតឱ្យឧកញ៉ាសុខ ប៊ុន រួមទាំងអង្គ រក្សមានការសងសឹកចាប់មកវ៉ៃធ្វើទារុណកម្មសម្រាតខោអាវ និងបាញ់សម្លាប់ បែបនេះឬ?” ម្យ៉ាងទៀតដឹងថាខ្លួនមាន កំហុសនិងបានទូរស័ព្ទមកកាន់កញ្ញា សាសាត្រឹមតែប្រើពាក្យខុសព្រោះ ស្រវឹង…អាចទទួលយកបានទេ ចំពោះ សម្ដីអ្នកមានដែលយកច្បាប់ទៅជាន់ឈ្លី ធ្វើបាបស្ដ្រីទន់ខ្សោយឱ្យអង្គរក្សដកកាំភ្លើងបាញ់សម្លាប់គេតាមអំពើចិត្ដបែបនេះ?
កុំថាឡើយតែ ក្នុងបណ្ដាញទំនាក់ទំនង សង្គមនិងសមត្ថកិច្ចមន្ដ្រីរាជការជាច្រើន បានមើលវីដេអូឃ្លីបនេះ គឺថ្កោលទោស ទៅលើជនបង្កឧកញ៉ាសុខ ប៊ុន និងអង្គ រក្ស ហើយចាត់ទុកថា សំណាងមួយក្នុង១ពាន់ គ្រោះថ្នាក់ ដែលពិធីការិនីរូបនេះរួចផុត ពីគ្រាប់កាំភ្លើងអង្គរក្សរបស់ឧកញ៉ាសុខ ប៊ុន អាមេបាញ់ តែគ្រាប់មិនផ្ទុះ ។ ដូច្នេះ មជ្ឈដ្ឋានទូទៅចង់ឱ្យប្រទេសដែលគ្រប់ គ្រងដោយច្បាប់គួរមាន សមត្ថកិច្ចដែល ជាមន្ដ្រីនគរបាលយុត្ដិធម៌ចាត់ការក្នុង រឿងនេះ ចាប់ខ្លួនជនបង្ក ដោយកុំគិតពី អំណាច ឥទ្ធិពលទឹកប្រាក់ ខ្នងបង្អែក ផ្កាយធំៗអន្ដរាគមន៍ឱ្យសោះ ដើម្បី ផ្ដល់ភាពយុត្ដិធម៌ដល់ជនរងគ្រោះដែល ជាស្ដ្រីទន់ខ្សោយ ។ ក្នុងនោះផងដែរ នៅ សាលាដំបូងរាជធានីភ្នំពេញ គេបាន ឃើញមន្ដ្រីក្រឡាបញ្ជី ព្រះរាជអាជ្ញារង ចៅក្រម រួមទាំងប្រជាពលរដ្ឋនៅទីនោះ ម្នាក់ៗចាប់អារម្មណ៍យ៉ាងខ្លាំង មើល វីដេអូឃ្លីបដែលមានចំនួន១នាទីនិង ៨វិនាទី ពីសកម្មភាពឧកញ៉ាសុខ ប៊ុន ប្រើហិង្សាវាយធ្វើបាប ចាប់សម្រាត ពិធីការិនីកញ្ញាសាសា និងបញ្ជាឱ្យអង្គ រក្សដកកាំភ្លើងអាមេបាញ់ ។ អ្នកដែល បានមើលទាំងនេះ ទទួលស្គាល់ថា អង្គ រក្សឧកញ៉ាសុខ ប៊ុន ពិតជាបានអាមេ បាញ់ តែមិនផ្ទុះ ទើបធ្វើឱ្យពិធីការិនីរូប នេះរួចផុតពីសេចក្ដីស្លាប់ ។
មន្ដ្រីតុលាការបានលើកឡើងថា រឿង នេះជាបទឧក្រិដ្ឋ ទី១-ហិង្សាដោយចេតនា មានស្ថានទម្ងន់ និងបទគំរាមសម្លាប់ ដូចដែលសកម្មភាពបានប្រព្រឹត្ដនៅក្នុង វិដេអូឃ្លីប ។
ពិធីការិនីសាសាបានអះអាងប្រាប់ កាសែតក្នុងស្រុកថា ក្រោយពេលដាក់ ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ មាន ផ្កាយ៣ ផ្កាយ៤ ចេញមុខអន្ដរាគមន៍ ទើបធ្វើឱ្យបណ្ដឹងរបស់ខ្លួនអត់ដំណើរការ នីតិវិធី ហើយការលើកឡើងរបស់ឧកញ៉ា សុខ ប៊ុន គ្រាន់តែបញ្ជាក់ថា ខ្លួនខុស ពេលស្រវឹង មិនអាចទទួលយកបានជា ដាច់ខាត ទូរស័ព្ទមកកាន់ខ្លួននោះ ។ ម្យ៉ាង វិញទៀតខ្លួនពិតជាបានរារាំងមិនឱ្យឧកញ៉ាសុខ ប៊ុន អូសយកនារីជប៉ុន ដែលជាមិត្ដ ភក្ដិរបស់ខ្លួនទៅជាដាច់ខាតបន្ទាប់ពីឮសូរសំឡេងនាង ស្រែកឱ្យជួយ និងបញ្ជាក់ ថា “ម្នាក់មួយហ្នឹងធ្លាប់ធ្វើបាបខ្លួនម្ដង រួចមកហើយ” ។ ពិធីការិនីរូបនេះបញ្ជាក់ ថា ពីរសបា្ដហ៍មុនគឺឧកញ៉ាសុខ ប៊ុន បាន នាំមិត្ដភក្ដិរបស់ខ្លួននារីជនជាតិជប៉ុនទៅធ្វើបាបទើបពេលនេះនាងបានប្រកែកយំដាច់ខាតមិនព្រមទៅ ហើយស្រែកឱ្យ ជួយជាមួយនិងសំឡេងទ្រហោយំ ។ កញ្ញា បន្ដថា ពេលឃើញឧកញ៉ាសុខ ប៊ុន អូស ទាញនាងទាំងស្រវឹង ហើយមើលឃើញ ផ្ទាល់ភ្នែកបែបនេះ ខ្លួនពិតជាមិនបណ្ដោយ ឱ្យឧកញ៉ាសុខ ប៊ុនធ្វើបាបមិត្ដភក្ដិរបស់ ខ្លួនជាលើកទី២ គ្រាដែលនាងកំពុងស្រវឹង ជោកជាំផងនោះ ។
មជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋទូទៅកំពុងរង់ចាំដោយក្ដីរន្ទះសា ថាតើជនរងគ្រោះ អាចទទួលបាននូវភាពយុត្ដិធម៌ទេ ក្នុង នាមស្ដ្រីទន់ខ្សោយ ត្រូវបានគេវាយធ្វើ បាប និងគំរាមបាញ់សម្លាប់ ព្រមទាំង មានវីដេអូឃ្លីប ជាវត្ថុតាងស្រាប់ តើ សមត្ថកិច្ចមានវិធានការច្បាប់ចាប់ខ្លួន ជនបង្ក និងគូកនមកផ្ដន្ទាទោសបានទេ ឬមួយក៏វប្បធម៌នៃការអន្ដរាគមន៍ អំណាចទឹកប្រាក់ បុណ្យសក្ដិ មានទម្លាប់ មិនចេះមានទោសទណ្ឌ?
មន្ដ្រីតុលាការបង្ហើបថា រឿងនេះគឺ ខាងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានមកស្នើសុំ ដើម្បីឱ្យតំណាងអយ្យការ ចេញដីកានាំខ្លួនឧកញ៉ាសុខ ប៊ុន និងអង្គ រក្ស តាមនីតិវិធីរួចមកហើយ ប៉ុន្ដែមិន ទាន់ច្បាស់ការ ថាតើសម្រេចសំយោគ បទល្មើសមកលើជនបង្ករួចនៅឡើយ ឬក៏អាចជាការខ្លាចអំណាចអន្ដរាគមន៍ ទើបចាំអ៊ុតសភាពការណ៍ពេលបំពេញ នីតិវិធី មានន័យថាពេលមានរឿងហេតុ ការណ៍ណាមួយកើតឡើងនឹងត្រូវបញ្ជូន ដើម្បីយករួចខ្លួន ៕ សុខខេមរា

20150709-160746.jpg

20150709-160755.jpg

20150709-160808.jpg

20150709-160822.jpg

20150709-160816.jpg

...

20150709-160828.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print