កម្លាំងទាហានអាកាសអាមេរិកទើបតែបានសាកល្បងគ្រាប់បែកបរមាណូB61ដែលផលិតតាំងពីសង្គ្រាមត្រជាក់តែទើបអភិវឌ្ឍន៍ឡើងវិញឲ្យទៅជាគ្រាប់បែកMod 12 ហើយពេលនេះអាមេរិកក៏បានសាកល្បងនៅវាលខ្សាច់Great Basin ស្ថិតនៅក្នុងរដ្ឋMevada អាមេរិក។
គ្រាប់បែកB61 ជាប្រភេទសព្វាវុធនាំមុខនៅក្នុងឃ្លាំងបរមាណូរបស់អាមេរិកចាប់តាំងពីបានផលិតឡើងនៅក្នុងសម័យសង្គ្រាមត្រជាក់ឆ្នាំ1963។ គ្រប់បែកបរមាណូអាចទម្លាក់ចេញពីយន្តហោះចម្បាំងបំបាំងកាយ ។គ្រាប់បែកខាងលើត្រូវបានកែច្នៃឲ្យមានការផ្ទុះដល់ទៅ២ដង ។ប៉ុន្តែចំណុចខ្យោយរបស់គ្រាប់បែកខាងលើគឺអាស្រ័យទៅលើការធ្លាក់ដោយសេរីពីលើអាកាស មិនមានបញ្ចារទៅកាន់គោលដៅដូចកាំជ្រួចមីស៊ីលនោះឡើយ។
ក្រោយសង្គ្រាមត្រជាក់បានបញ្ចាប់់អាមេរិកបានដកចេញគ្រាប់បែកប្រភេទនេះរាប់ពាន់គ្រាប់ដែលបានដាក់ពង្រាយនៅអឺរ៉ុប។ ប៉ុន្តែពេលនេះនៅមានប្រមាណ១៨០គ្រាប់ទៀតស្ថិតនៅក្នុងឃ្លាំងអាវុធប្រទេសអាល្លឺម៉ង់ ប៊ែលហ្សិច អីតាលី ហុល្លង់ និងទួគី។អាមេរិកបានធ្វើការអភិវឌ្ឍន៍គ្រាប់បែកឲ្យទំនើបជាងនេះដោយប្រើប្រាស់ទឹកប្រាក់ជាង១១ពាន់លានដុល្លារ៕