បន្ទាប់ពីការដឹកនាំប្រកបដោយជោគជ័យជួយឲ្យមុខមាត់ប្រទេសជាតិកាន់តែល្បីនៅលើឆាកអន្តរជាតិ មេដឹកនាំនៅក្នុងប្រទេសនោះបានខិតខំធ្វើការទាំងយប់ទាំងថ្ងៃស្ទើតែគ្មានម៉ោងសម្រាកទៅហើយ តើការខិតខំនោះទទួលបានប្រាក់ខែ សមទៅនឹងការងារបស់ខ្លួនដែរឬទេ? មេដឹកនាំប្រទេសជាច្រើនមិនបានផ្តោតសំខាន់ទៅលើប្រាក់បៀវត្សរបស់ខ្លួននោះឡើយ គឺការចង់បានកត្តិយសជារឿងសំខាន់។ ប៉ុន្តែពលរដ្ឋនៅគ្រប់ទិសទីក៏ចង់ដឹងពីប្រាក់ខែរបស់មេដឹកនាំសំខាន់ៗលើពិភាពលោក តើមួយឆ្នាំៗអាចទទួលបានប្រាក់ខែប៉ុន្មាន?
ខាងក្រោមនេះជាប្រាក់បៀវត្សរបស់ប្រធានាធិបតីដែលមានឥទ្ធិពលនៅលើពិភពលោក ៖
១-ប្រធានាធិបតីអូបាម៉ាមានប្រាក់បៀវត្ស ៤សែនដុល្លារក្នុងមួយឆ្នាំច្រើនជាងអតីតប្រធានាធិបតី ចច ដាប់ប៊ូលយូបូស រហូតដល់២ដង ពេលដែលលោកកាន់អំណាចនៅឆ្នាំ២០០១ ។
២-នាយករដ្ឋមន្ត្រីកាណាដាលោក Stephen Harper ទទួលបានប្រាក់បៀវត្ស260.000 ដុល្លារក្នុងមួយឆ្នាំ តិចជាងពាក់កណ្តាលប្រទេសជិតខាង ។
៣-អធិការបតីអាល្លឺម៉ងលោកស្រី Angela Mekel ទទួលបានប្រាក់បៀវត្ស 234400 ដុល្លារក្នុង មួយឆ្នាំ។ លោកស្រីគឺជាអ្នកទទួលបានប្រាក់បៀវត្តខ្ពស់បំផុតនៅក្នុងតំបន់ អឺរ៉ុប ។ នៅក្នុងខែមីនាលោកស្រីម៉ាកគែលនិងគណរដ្ឋមន្ត្រីរបស់លោកស្រីត្រូវបានដំឡើងប្រាក់ខែ2,2ភាគរយ ។
៤-ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Jacob Zuma ទទួលបានប្រាក់ខែ 223,500 ដុល្លារក្នុងមួយឆ្នាំ។ ប្រទេសអាហ្វ្រិកខាងត្បូងមានភាពល្បីល្បាញនៅលើពិភពលោកអាស្រ័យទៅលើ ធនធានធម្មជាតិមានតម្លៃដ៏សម្បូរបែប ក្នុងនោះមានគ្រាប់ពេជ្រ មាស ជាដើម ។
៥-នាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron ទទួលបានប្រាក់ខែ 214,800 ដុល្លារក្នុងមួយឆ្នាំ ប្រាក់ខែទាំងនោះរួមបញ្ចូលទាំងប្រាក់ដែលលោកទទួលបាននៅពេលទទួល បន្ទុក ជាតំណាងរាស្ត្រនៅក្នុងសភាស្មើ១សែនដុល្លារទៀត ។
៦-នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្ស៊ូ អាបេទទួលបានប្រាក់ខែ202,700ដុល្លារក្នុងមួយឆ្នាំ ។
៧-ប្រធានាធិបតីបារាំងលោក Francois Hollande ទទួលបានប្រាក់ខែ194,300ដុល្លារ ក្នុងមួយ ឆ្នាំ ប្រសិនបើប្រាក់ខែរបស់លោកក៏ដូចជារដ្ឋាភិបាលមិនបានកាត់បន្ថយ ៣០ភាគរយទេនោះ ប្រាក់ខែនឹងមានរហូតដល់ 274,522 ដុល្លារក្នុងមួយឆ្នាំ ។
៨-ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌឺមៀពូទីន ក៏បានសម្រេចកាត់បន្ថយប្រាក់ខែរបស់ខ្លួន10ភាគរយៈក្នុងពេលដែល ប្រទេសជាតិជួបវិបត្តិសេដ្ឋកិច្ចដោយសារតែការដាក់ទណ្ឌកម្មពីប្រទេស លោកខាងលិច ។ ប្រាក់ខែរបស់លោកនាពេលនេះ មាន136,000ដុល្លារក្នុងមួយឆ្នាំ ។
៩-នាយករដ្ឋមន្ត្រីអីតាលីលោក Matteo Renzi ទទួលបានប្រាក់ខែ124,600ដុល្លារក្នុងមួយឆ្នាំ។
១០-ប្រធានាធិបតីប្រេស៊ីលលោកស្រី Dilma Rousseff ទទួលបានប្រាក់ខែ120,000ដុល្លារក្នុងមួយឆ្នាំ។ ទោះមានប្រាក់ខែតិចជាងមេដឹកនាំមួយចំនួនតែលោកស្រីជាមេដឹកនាំមាន ប្រាក់ខែខ្ពស់បំផុតនៅតំបន់អាមេរិកខាងត្បូង ។
១១-នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉េនត្រាម៉ូឌីទទួលបានប្រាក់ខែ30.300ដុល្លារក្នុងមួយឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាក៏ដូចជាពលរដ្ឋទាមទាឲ្យមេដឹកនាំឥណ្ឌា ទាំងអស់ទាំងតំណាងរាស្ត្រ ត្រូវតែប្រកាសប្រាក់ខែរបស់ខ្លួនឲ្យពលរដ្ឋបានដឹងតាមតួនាទីដែល ខ្លួនគ្រប់គ្រង ។
១២-ប្រធានាធិបតីចិនលោកស៊ីជីងពីង ទទួលបានប្រាក់ខែ22,000ល្លារក្នុងមួយឆ្នាំ គឺមានចំនួនតិចជាងមេដឹកនាំដែលមានសេដ្ឋកិច្ចខ្ពស់នៅលើពិភពលោក បើទោះបីចិនឈានមុខជប៉ុនក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២លើ ពិភពលោកក៏ដោយ។ ចំនួនប្រាក់បៀវត្តខាងលើ គឺកើនឡើង៦០ភាគរយ ចាប់តាំងពីដើមឆ្នាំ២០១៥នេះ ។
ទាំងនោះជាប្រាក់ខែមេដឹកនាំប្រទេសមានឥទ្ធិពលបំផុតលើពិភពលោក ប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់។ ប្រទេសមហាអំណាចសេដ្ឋកិច្ចទី១និងទី២នៅលើពិភពលោកទទួលបាន ប្រាក់ខែ លើសខ្វះគ្នាជាច្រើន ដូចជាប្រធានាធិបតីអាមេរិក មានប្រាក់ខែរហូត៤សែនដុល្លារ ក្នុង១ឆ្នាំ ចំណែកប្រធានាធិបតីប្រទេសសេដ្ឋកិច្ចទី២លើពិភពលោកមានប្រាក់ខែតែ 22ពាន់ ដុលា្លរប៉ុណ្ណោះ។ ប្រាក់ខែតិចឬច្រើនអាស្រ័យទៅលើការរកប្រាក់ចំណូលមធ្យមរបស់ ប្រជាពលរដ្ឋ។
មេដឹកនាំដែលមានប្រាក់ខែខ្ពស់ជាងគេបំផុតស្ថិតនៅតំបន់អាស៊ីភាគ អាគ្នេហ៍ទៅវិញ គឺប្រធានាធិបតីសឹង្ហបុរីលោក លីសៀងឡុង ទទួលបានប្រាក់ខែច្រើនជាងប្រធានាធិបតីអាមេរិកដល់ទៅ៤ដង ហើយលើប្រធានាធិបតីចិនរាប់សិបដង។ កាលពីឆ្នាំ2011 លោកលីសៀងឡុងបានប្រកាសកាត់បន្ថយប្រាក់ខែដល់ទៅ៣៦ភាគរយ ជាចំនួនយ៉ាងច្រើនតែលោកនៅទទួលបានប្រាក់ខែរហូត 1,69លានដុល្លារក្នុងមួយឆ្នាំដដែល ។ បើមិនកាត់បន្ថយលោកមានប្រាក់បៀវត្តដល់ទៅ2,2លានដុល្លារឯណោះ ៕