​កម្លាំង​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​បិទ​បញ្ចប់​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ឧទ្ទាម​

ចែករំលែក៖

​មន្ត្រី​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៥​ថា​ កងកម្លាំង​យោធា​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បិទ​បញ្ចប់​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ឧទ្ទាម​ ដែល​វាយប្រហារ​នៅ​ជិត​ស្ថានទូត​អេ​ស្ប៉ា​ញ​ប្រចាំ​នៅ​ទីក្រុង​កាល​ប៊ូល​ នោះ​ហើយ​ ។​

afghan-policemen-arrive

​លោក​ Sediq​ Sediqqi​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ថ្លែង​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១២​ ខែធ្នូ​ថា​ កង​សន្តិសុខ​បាន​បាញ់​សម្លាប់​ក្រុម​ឧទ្ទាម​ទាំងអស់​ដែល​បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​ផ្ទះសំណាក់​មួយ​កន្លែង​ ស្ថិត​នៅ​ជិត​ស្ថានទូត​ប្រទេស​អេ​ស្ប៉ា​ញ់​ប្រចាំ​នៅ​ទីក្រុង​កា​ប៊ូល​ អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​ហើយ​ ។​

​នៅ​ក្នុង​ប្រតិបត្តិការ​នេះ​ផង​ដែរ​ កង​រក្សា​សន្តិសុខ​អេ​ស្ប៉ា​ញ​ម្នាក់​បាន​បាត់បង់​ជីវិត​ ។​ កងកម្លាំង​យោធា​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ចេញ​ការ​ការពារ​ទ្រង់ទ្រាយ​ធំ​ ដោយ​បិទ​ស្ថានទូត​មួយ​ចំនួន​ ព្រមទាំង​អគារ​រដ្ឋាភិបាល​ផង​ដែរ​ ។​ មនុស្ស​យ៉ាងតិច​៧​នាក់​បាន​រង​របួស​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្បេ​រ​នោះ​ដើម្បី​ព្យាបាល​ ។​

​ជន​វាយប្រហារ​បាន​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​មួយ​គ្រឿង​កាលពី​ព្រលប់​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ក្រោយ​ពេល​ដែល​ខ្មាន់កាំភ្លើង​៣​នាក់​បាន​ចូល​ទៅ​កាន់​បរិវេណ​នោះ​ហើយ​បាន​ផ្ទុះអាវុធ​ជាមួយ​កងកម្លាំង​សន្តិ​ សុខ​។​ ការ​ផ្ទុះអាវុធ​ និង​ស្នូរ​សំឡេង​ផ្ទុះ​គ្រាប់បែក​បាន​លាន់ឮ​ក្តុង​ក្ឌាំង​ភា្ល​មៗ​តាំងពី​ក្បាល​ព្រលប់​រហូត​ដល់​ពាក់កណ្តាល​អធ្រាត្រ​ និង​រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៥​តែ​ម្តង​ ។​

​នៅ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ធ្វី​ធើ​ លោក​ Sediq​ Sediqqi​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​សរសេរ​ថា​ ជន​វាយប្រហារ​ទាំងអស់​ត្រូវ​កងកម្លាំង​សន្តិសុខ​បាញ់​សម្លាប់​ ។​

​ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​ប្រកាស​ទទួលស្គាល់​ការ​វាយប្រហារ​ខាងលើ​នេះ​ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ប្រធានាធិបតី​ Ashraf​ Ghani​ វិល​ត្រឡប់​មក​ពី​ចូលរួម​ស​ន្និ​សីត​ប្រចាំ​តំបន់​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ ហើយ​ដែល​លោក​បាន​រំពឹង​ទុក​ថា​ នឹង​មានការ​ពិភាក្សា​រក​ដំណោះស្រាយ​សន្តិភាព​ឡើង​វិញ​ ខណៈ​ដែល​មានការ​ជាប់​គាំង​ក្នុង​ឆ្នាំ​កន្លង​មក​នោះ​ ។​

​ការ​វាយប្រហារ​ខាងលើ​នេះ​ផង​ដែរ​ កើតឡើង​បន្ទាប់​ពី​ក្រុម​ឧទ្ទាម​តា​លី​បង់​ដាច់​ដោយឡែក​មួយ​ផ្សេង​ទៀត​បាន​វាយប្រហារ​ទៅ​លើ​ទីតាំង​បរិវេណ​អាកាសយានដ្ឋាន​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Kandahar​ ភាគ​ខាងត្បូង​អា​ហ្វ​ហ្គា​នី​ស្ថាន​ បណ្តាល​ឲ្យ​ជន​ស៊ី​វិល​ និង​កងកម្លាំង​សន្តិសុខ​យ៉ាងតិច​៥០​នាក់​បាត់បង់​ជីវិត​ ៕​

dwe (1)

dwe

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print