​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា​ទទួល​បានការ​ឧបត្ថម្ភ​ទូក​ចំនួន​១១​ពី​ប្រទេស​សិង្ហ​បុរី

ចែករំលែក៖

​ខេត្ដកំពត៖​ សហព័ន្ធ​កីឡា​ទូកក្ដោង​ កម្ពុជា​ទទួល​បានការ​ជួយ​ឧបត្ថម្ភ​ពី​ប្រទេស​ សិង្ហ​បុរី​នូវ​ទូកក្ដោង​ចំនួន​១១​ក្នុង​នោះ​ មាន​ទូកក្ដោង​ធំ​១​គ្រឿង​ហើយ​ក៏​ទទួល​ បាន​គ្រូបង្ហាត់​ទូកក្ដោង​មក​ពី​ប្រទេស​នេះ​ម្នាក់​ហើយ​សហព័ន្ធ​ក៏​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​ទាហានជើងទឹក​១០​នាក់​ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​ដំបូង​ឆ្ពោះទៅ​ រក​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ទូកក្ដោង​ កម្ពុជា​សម្រាប់​ចូល​ជា​សមាជិក​អចិន្ដ្រៃយ៍​ របស់​សហព័ន្ធ​កីឡា​ទូកក្ដោង​អាស៊ី​ និង​ សហព័ន្ធ​កីឡា​ទូកក្ដោង​អន្ដរជាតិ​ដើម្បី​ ដាក់​ចូល​ទៅ​ក្នុង​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក​ នា​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ ។​

​លោក​ ចេ​ង​ រ័​ត្ន​ស័ក្ដិ​ ប្រធាន​ស្ដីទី​ សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា​បានឱ្យ​ ដឹង​ថា​ ចាប់តាំងពី​សហព័ន្ធ​បាន​បង្កើត​ ឡើង​កាលពី​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៥​ ហើយ​ក៏​បាន​ក្លាយជា​សមាជិក​ពេញ​សិទ្ធិ​ របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ កម្ពុជា​កាលពី​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​ ២០១៥​ ។​ សហព័ន្ធ​កីឡា​ទុក​ក្ដោង​កម្ពុជា​ ក៏​ចូល​ជា​សមាជិក​សហព័ន្ធ​កីឡា​ទូក​ ក្ដោង​អាស៊ី​ និង​សហព័ន្ធ​កីឡា​ទូកក្ដោង​ អន្ដរជាតិ​បណ្ដោះអាសន្ន​ផង​ដែរ​ ។​

​ប្រធាន​ស្ដីទី​រូប​នេះ​បាន​បន្ដ​ទៀត​ថា​ នៅ​មុន​ពិធីបុណ្យ​សមុទ្រ​៣​ថ្ងៃ​សហព័ន្ធ​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​កីឡាករ​ ជំនាន់​ទី​១​របស់​ខ្លួន​ ដោយ​ជ្រើសរើស​ យក​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ធ្វើ​ជា​ គ្រឹះ​មុន​បោះ​ជំហាន​ទៅ​រក​ការ​បណ្ដុះ​ បណ្ដាល​កីឡាករ​កីឡាការិនី​វ័យក្មេង​ ដើម្បី​ពង្រីក​វិសាលភាព​ឱ្យ​ទូលំទូលាយ​ ទូ​ទាំង​ប្រទេស​កម្ពុជា​នោះ​ ។​

​លោក​អះអាង​ថា​ មូលហេតុ​ដែល​ សហព័ន្ធ​កីឡា​ទូកក្ដោង​សម្រេច​ជ្រើស​ យក​កងទ័ពជើងទឹក​១០​នាក់​មក​ធ្វើការ​ បណ្ដុះបណ្ដាល​ជំហាន​ដំបូង​នោះ​ដោយ​ សហព័ន្ធ​គិត​ថា​ ទី​១-​កងទ័ពជើងទឹក​ ពួក​គាត់​ជំនាញ​នៅ​លើ​ទឹក​ស្រាប់​,​ ទី​២-​ទីតាំង​របស់​កងទ័ពជើងទឹក​មាន​លក្ខណៈ​ល្អ​ប្រសើរ​អាច​បើក​វគ្គ​បណ្ដុះបណ្ដាល​ បាន​ប្រកបដោយ​ជោគជ័យ​,​ ទី​៣​ពួក​គាត់​ មាន​ជំនាញ​គ្រប់គ្រាន់​នៅ​ក្នុង​ទឹក​អាច​ យករួចខ្លួន​បាន​ប្រសិនបើ​មាន​បញ្ហា​អ្វី​ កើតឡើង​ដោយ​យថាហេតុ​ណាមួយ​ ពេល​កំពុង​ហ្វឹកហាត់​នោះ​ ។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា​រួម​សហការ​ជា​ មួយ​អ្នកជំនាញ​មក​ពី​ប្រទេស​សិង្ហ​បុរី​ បាន​បង្ហាញ​ពី​សកម្មភាព​ជិះទូក​ក្ដោង​ ប្រភេទ​តូច​ឬ​ហៅ​ថា​ (Windsurfing​ Diagram)​ ដែល​ទើបតែ​ទទួល​បាន​ជំនួយ​ មក​ពី​សហព័ន្ធ​កីឡា​ទូកក្ដោង​សិង្ហ​បុរី​ និង​ ក៏​បាន​បញ្ជូន​គ្រូបង្ហាត់​ជិះទូក​ក្ដោង​មក​ ជួយ​កម្ពុជា​ផង​ដែរ​ ។​

​លោក​ចេ​ង​ រត្ន​ស័ក្ដិ​ បាន​បញ្ជាក់​ថា​ សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា​មាន​ចក្ខុ​ វិស័យ​ចំនួន​២​ គឺ​ទី​១-​ចក្ខុវិស័យ​រយៈ​ ពេល​ខ្លី​ត្រូវ​បណ្ដុះបណ្ដាល​កីឡាករ​ដែល​ ទើប​ជ្រើសរើស​៤​នាក់​ក្នុង​ចំណោម​១០​ ចេញពី​កងទ័ពជើងទឹក​ដើម្បី​បន្ដ​ការ​ហ្វឹកហាត់​បន្ថែម​សម្រាប់​ចូលរួម​ប្រកួត​ ព្រឹត្ដិការណ៍​កីឡា​ផ្សេងៗ​នៅ​ក្នុង​តំបន់​។​ ចក្ខុវិស័យ​ ទី​២-​សហព័ន្ធ​កីឡា​ទូកក្ដោង​ កម្ពុជា​មាន​គោលបំណង​បញ្ជូន​កីឡាករ​កម្ពុជា​៤​នាក់​ដំបូង​ដែល​ទើប​រើស​បាន​ ឱ្យ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​សិង្ហ​ បុរី​សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ សហព័ន្ធ​ពុំ​ មានការ​រើសអើង​ចំពោះ​បងប្អូន​ណា​ ម្នាក់​ឡើយ​ ប៉ុន្ដែ​សហព័ន្ធ​ក៏​ពុំ​អាច​អនុញ្ញាត​ ឱ្យ​ក្មេងៗ​អាយុ​ក្រោម​៥​ឆ្នាំ​ឬ​ក៏​ក្មេង​តូចៗ​ណា​ម្នាក់​ឱ្យ​ជិះទូក​ក្ដោង​បាន​ដែរ​ តែ​អាច​ យក​ពួក​គេ​មក​ហ្វឹកហាត់​ឱ្យ​ចេះ​ហែល​ទឹក​ ឬ​ក៏​ឱ្យ​ចេះ​មើល​ពី​ស្ថានភាព​ខ្យល់​តើ​ខ្យល់​ ល្បឿន​ប៉ុន្មាន​យើង​អាច​ជិះទូក​បាន​ខ្យល់​ ល្បឿន​ប៉ុន្មាន​យើង​មិន​អាច​ជិះទូក​ក្ដោង​ នេះ​បាន​ពីព្រោះ​វា​អាច​ជួប​ឧបទ្ទវហេតុ​ដែល​ មិន​អាច​ស្មាន​ត្រូវ​បាន​ឡើយ​ ៕​

dwe

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print