អគ្គិភ័យឆាបឆេះផ្ទះ បងប្អូនប្រជាពលរដ្ឋចំនួន២ខ្នងទាំងព្រឹក

ចែករំលែក៖

ខេត្តសៀមរាប ៖  អគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន០២ខ្នង កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី០៥ខែមេសាឆ្នាំ២០១៩នេះ  ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

សមត្ថកិច្ចបានអោយដឹងថាបន្ទាប់ពីទទួល សេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ យើងបានបញ្ចូនរថយន្ត ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋានគរបាលខេត្តសៀមរាបនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងទប់ស្កាត់កុំអោយឆេះរាលដាលដល់លំនៅឋានផ្សេងទៀត ។

 រហូតមកដល់ពេលនោះយើងពុំទានបានទទួលព័ត៍មានជាក់លាក់ណាមួយ និង ខូចខាតទ្រព្យសម្បត្តិអស់ប៉ុន្មាននោះទេ រងចាំ ព័ត៍មានលំអិត៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print