ភ្នំពេញ៖កុមារ៉ាវ័យ៦ឆ្នាំចំនួន២នាក់បានបបួលគ្នាទៅងូតទឹកស្រះជាអកុសលត្រូវលង់ទឹកស្លាប់ទាំង២នាក់នៅក្នុងទឹកស្រះបង្កការភ្ញាក់ផ្អើល។
ហេតុការណ៍ក្មេងលង់ទឹកស្លាប់នេះបានកើតឡើងកាលពីថ្ងៃទី០៤ខែមេសាឆ្នាំ២០១៩វេលាម៉ោង១៧និង០០នាទីនៅចំណុចស្រះទឹកមួយកន្លែង ស្ថិតនៅភូមិតាស្គរ សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពពីឪពុកម្តាយក្មេងរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុសពជនរងគ្រោះទាំង០២នាក់ខាងលើបានចេញពីផ្ទះគោលបំណងទៅងូតទឹកក្នុងស្រះនៅកន្លែងកើតហេតុខាងលើដោយបាត់យូរពេកម្ដាយសពជនរងគ្រោះក៍បានដើររកលុះមកដល់ចំណុចមាត់ស្រះទឹកក៍ប្រទះឃើញស្បែកជើងរបស់សពជនរងគ្រោះរួចក៍បានក្រលេកមើលទៅក្នុងស្រះទឹកក៍ប្រទះឃើញសពជនរងគ្រោះទាំង០២នាក់អណ្ដែតទឹកស្លាប់បាត់បង់ជីវិតបាត់ទៅហើយទើបផ្អើលឆោឡោស្រែកហៅគេឯងឲ្យជួយនិងដឹងដំណឹងដល់សមត្ថកិច្ចមកពិនិត្យមើលហេតុការណ៍ផងដែរ។
ក្មេងរងគ្រោះទាំង២នាក់ត្រូវបានគេស្គាល់ទី០១ឈ្មោះ ខនចាន់នីភេទប្រុសអាយុ៦ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស ស្នាក់នៅភូមិតាស្គរសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។សពជនរងគ្រោះទី២ឈ្មោះតែមវណ្ណរត្ន័ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សស្នាក់នៅភូមិតាស្គរសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
តាមការចុះទៅត្រួតពិនិត្យដល់កន្លែងកើតហេតុរបស់ផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌបានអោយដឹងថាសពជនរងគ្រោះទាំង០២នាក់ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។
បច្ចុប្បន្នសពជនរងគ្រោះទាំង០២នាក់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ៕ធឿនព្រែកជ័យ