រថយន្តតាក់ស៊ីបុកម៉ូតូបើកឆ្លងផ្លូវអូសជាង១០០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណះបើកម៉ូតូម្នាក់ឯងបត់ឆ្លងផ្លូវត្រូវរថយន្តតាក់ស៊ីង​បុកពេញទំហឹងអូសជាប់កង់ក្រោយជាង១០០ម៉ែត្រទើបឈប់ភ្លាមៗនោះអ្នកបើកបររត់គេចខ្លួនមរចូលក្នុងស្រះ ពួនក្នុងកំប្លោកក្បែរកន្លែងកើតហេតុក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនោះបានកើតឡើងកាលពីម៉ោងជាង៦ព្រឹកថ្ងៃទី០៥ខែមេសាឆ្នាំ២០១៩ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចមុខវត្តខ្ទរ ភូមិខ្ទរ សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចបានឲ្យដឹងថាសពបុរសរងគ្រោះនៅមិនទាន់ស្គាត់អត្តសញ្ញាណមានអាយប្រហែជាង២០ឆ្នាំបើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំនកោ២០១៥ពណ៍ក្រហមពាក់ស្លាកលេខកំពង់ធំ1H-3432។

រថយន្តបង្កម៉ាកសាំយ៉ុងពណ៍លឿងពាក់ស្លាកលេខកំពង់ធំ2A-2384ជារថយន្តតាក់ស៊ីកំពុងធំភ្នំពេញអ្នកបើកបរឈ្មោះតុង  ដេត ភេទប្រុសអាយុ ៣៦   ឆ្នាំមានស្រុកកំណើតនៅភូមិស្ទឹងសែន ឃុំកំពង់ត្របៅស្រុកស្ទឹងសែន ខេត្តកំពង់ធំ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា  នៅមុនពេលកើតហេតុគេឃើញម៉ូតូជនរងគ្រោះបើកម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវស្របពេលនោះក៏មានរថយន្តបង្កបើកបរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងបើកបរនននិយ៉ាងលឿនបាន បុកយ៉ាងពេញទំហឹងកិនជាប់ជាប់ជនរងគ្រោះនិងកង់ក្រោយខាងស្តាំអូសជាង១០០ម៉ែត្រទើបរថយន្តឈប់ភ្លាមៗនោះអ្នកបើកបររត់ចូលក្នុងស្រះពួនក្នុងកំប្លោកនៅក្បែរកន្លែងកើតហេតុក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

បន្ទាប់ពីកើតហេតុនគរបាលមូលដ្ឋានបានចុះទៅសម្រួលចរាចរ និងទាក់ទងហៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កអ្នកបើកបរនិងម៉ូតូរងគ្រោះទៅរក្សារទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយ ចំណែកសពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print