មនុស្ស៤នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មនុស្សចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយកាលពីថ្ងៃទី04.ខែមេសាឆ្នាំ2019។ករណីទី១លើណាត់ផ្លូវជាតិ លេខ៥៦A ឋិតក្នុងភូមិតាអុងកើតឃុំ រលួស ស្រុកស្វាយចេក បន្ទាយមានជ័យ។

លោក អធិការនគរបាលស្រុកស្វាយចេកជា ស្លូញ បានឲ្យដឹងថា៖ជនរងគ្រោះទី០១មានឈ្មោះ យិន រុនភេទប្រុស អាយុ 22ឆ្នាំ/ជនរងគ្រោះទី២មានឈ្មោះ ឡោម វ៉នរ៉ា ប្រុសអាយុ15ឆ្នាំអ្នកទាំង២នាក់រស់នៅភូមិតាស្មន់ ឃុំរលួស ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ ។

ចំណែក អ្នកបើកបររថយន្តមានឈ្មោះ វ៉ាន់ វ៉ាន្នីភេទ ប្រុស អាយុ33 ឆ្នាំរស់នៅភូមិថ្នល់ ឃុំថ្នល់ ស្រុកស្រង៉ែ ខេត្ត សៀមរាប។

លោកបញ្ជាក់ថា៖មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាទ្រីមស៊េរីឆ្នាំ2011ពណ៍ខ្មៅពាក់ស្លាកលេខ ប.មានជ័យ.1G.1835.មានអ្នករួមដំណើរ01នាក់ ដោយធ្វើដំណើរពីរជើងទៅត្បូងពេលមកដល់ចំណុចផ្លូវកោងលុះដល់ចំណុចកើតហេតុមានរថយន្តមួយគ្រឿងម៉ាក់យីឌុប ពណ៍សពាក់ស្លាកលេខ .ព្រះស៊ីហនុ.3A.2640 ធ្វើដំណើរពីរត្បូងទៅជើង.(បានបត់ឆ្វេង)មិនប្រុងប្រយ័ត្ន បណ្តាលអោយបុកជាមួយអ្នកបើកបរម៉ូតូនឹងអ្នករួមដំណើរដួល(បាក់ភ្លូវឆ្វេងទាំង២នាក់)តែម្ដង។

ចំណែកករណីទី២កើតនៅលើកំណាត់ផ្លូវជាតិ លេខ០៦ ត្រង់ចំនុចខាងលិចសាលាបឋមសិក្សាគោកលុន ប្រហែល១០០មែត្រ ស្ថិតនៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកអធិការនគរបាលស្រុក ព្រះនេត្រព្រះ មាស ប្ញទ្ធីបានឲ្យដឹងថា៖ជនរងគ្រោះអ្នកបើកម៉ូតូឈ្មោះនិវ ណង ភេទប្រុស អាយុ២១ឆ្នាំ (មានពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរឈ្មោះមាស ប្ញទ្ធី លក្ខណា ភេទប្រុស អាយុ១៨ឆ្នាំគ្មានពាក់មួកសុវត្ថិភាព) អ្នកទាំង២នាក់រស់នៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ចំណែកអ្នកបើកបររថយន្តឈ្មោះស៊ុន សំភ័ស ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិថ្នង់ ឃុំដានរ៉ុន ស្រុកសូត្រនិគម ខេត្តសៀមរាប និងអ្នករួមដំណើរចំនួន៣នាក់ដែលជាប្រពន្ធនិងកូននៅភូមិឃុំជាមួយគ្នា ។

លោកថា៖មុនពេលមានគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះស៊ុន សំភ័ស បានបើករថយន្តម៉ាកម៉ាកហ៊ីយ៉ានដាយ ពណ៌ស គ្មានពាក់ផ្លាកលេខ ក្នុងទិសដៅ ពីលិចទៅកើត ដល់ចំណុចកើតហេតុម្ចាស់រថយន្តបានបត់ឆ្វេងត្រឡប់ក្រោយ ដើម្បីចាក់ម៉ាហ្ស៊ូត ស្របពេលនោះ មានម៉ូតូម៉ួគ្រឿងម៉ាកHONDADREAM C125 ពណ៌ទឹកប្រាក់ សេរីឆ្នាំ ២០១៨ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1R-6389 បើកបរដោយ ឈ្មោះនិវ ណង បើកមកពីទិសខាងលិចទៅ ទិសខាងកើត ក្នុងទិសដៅស្របទិសគ្នា បានបុកជាមួយរថយន្ត បណ្តាលឲ្យរបួសធ្ងន់បាក់ជើងតែម្ដង។ ក្រោយពីបង្កហើយ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់។

ជនរងគករោះទាំង៤នាក់ត្រូវត្រូវកម្លាំងនគតបាលសហការជាមួយសាច់ញ្ញាតិហៅរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។

បច្ចុប្បន្នវត្ថុតាងរថយន្តនិងម៉ូតូកម្លាំងនគរបាលជំនាញចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print