ប្រយ័ត្នបងប្អូនជនរួមជាតិ🇰🇭 ត្រូវការពារសុខភាព❤️ ខណៈផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ នៅ​ខេត្ត​រតនគិរី​ ,​ ក្រសួង​កសិកម្ម​ ចាត់​វិធានការ​បន្ទាន់​

ចែករំលែក៖

ភ្នំពេញ​៖ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ បាន​ផ្ទុះ​ឡើង​នៅ​ភូមិ​សោម​កានិញ​ ឃុំ​សោម​ធំ​ ស្រុក​អូរយ៉ាដាវ​ ខេត្ត​រតនគិរី​ ដែល​ពេល​នេះ​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ​ បាន​និង​កំពុង​ចាត់​វិធានការ​ជា​បន្ទាន់​ ។

នេះ​បេី​យោង​តាម​សេចក្តី​ប្រកាស​ របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ​ ស្តីពី​ ការ​កំណត់​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ដែល​ទេីប​ទទួល​បាន​នៅ​ថ្ងៃទី​៥​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ ។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ​ លោក​ វេង​ សាខុន​ បញ្ជា​ឱ្យ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​ ត្រូវ​ចាត់​វិធានការ​បសុព្យាបាល​ជា​បន្ទាន់​នៅ​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ។

ត្រូវ​បំផ្លាញ​ចោល​ចំពោះ​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ទៅ​តាម​វិធាន​បសុព្យាបាល​ ។

ផ្អាក​លេី​ការ​ទិញ​ ការ​លក់និង​ការ​ដឹកជញ្ជូន​សត្វ​ជ្រូក​ សាច់​ជ្រូក​និង​ផលិតផល​មាន​ដេីម​កំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ចូល​ ចេញ​ ឬ​ ឆ្លង​កាត់​ក្នុង​រង្វង់​កាំ​ប្រវែង​៣គីឡូម៉ែត្រ​ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ​និង​ដាក់​តំបន់​នេះ​ ជា​តំបន់​ត្រួតពិនិត្យ​និង​តាមដាន​ ។

សិក្សា​ ស្រាវជ្រាវ​ ប្រភព​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ និង​ ត្រួតពិនិត្យ​ឃ្លាំ​មើល​ចលនា​សត្វ​ជ្រូក​ សាច់​ជ្រូក​ និង​ ផលិត​ផល​មាន​ដេីម​កំណើត​ពី​សត្វ​ជ្រូក​ជា​ប្រចាំ​ក្នុង​រង្វង់​ដែល​មាន​កាំ​ប្រវែង​១០គីឡូម៉ែត្រ​ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ​ ៕

ដោយ៖ ចេស្តា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print