សាលារាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ​និងកាណូត​ សម្រាប់ដឹកបងប្អូន​ប្រជាពលរដ្ឋទៅលេងស្រុក​កណើត ដោយមិនបង់ប្រាក់ រយៈពេល៧ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ដើម្បីជួយសម្រួលបន្ទុកចំណាយ របស់ប្រជាពលរដ្ឋ ជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលនឹង ធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំគ្រួសារប្រកបដោយសេចក្តីសប្បាយរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ។

តបតាមអនុសាសន៍របស់សម្តេច រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ បានចេញសេចក្តី ប្រកាសជូនដំណឹង ស្តីអំពីការរៀបចំរថយន្តក្រុងចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ​ពីរាជ​ធានី​ភ្នំពេញទៅបណ្តាខេត្ត និងពីបណ្តាលខេត្តត្រឡប់មករាជធានីភ្នំពេញរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៩។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ការដឹកជញ្ជូននេះមិនត្រូវបង់ប្រាក់នោះទេ នឹងចេញដំណើរចាប់ពីម៉ោង៥ និង ៣០នាទីព្រឹក ។ រីឯបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងប្រើប្រាស់រថយន្តក្រុងចំនួន១១៥គ្រឿង និងកាណូតដឹកអ្នកដំណើរចំនួន៤គ្រឿង ដើម្បីបម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៩ ដោយមិនបង់ប្រាក់ដូចគ្នាផងដែរ។

សេចក្តីជូនដំណឹងបញ្ជាក់ទៀតថា បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថយន្តក្រុង (City Bus) និងតាម កាណូតដឹកអ្នកដំណើរ (Taxi Boat) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ ធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព និងផាសុខភាព ៕ ដោយ ៖ ជាយក្រុង

ចំពោះទីតាំងចេញដំណើរទៅតាមបណ្ដាលខេត្ត រដ្ឋបាលរាជធានីភ្នំពេញរៀបចំដូចខាងក្រោម ៖

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print