ខេត្តសៀមរាប ៖ ប្រធានមជ្ឈមណ្ឌលអង្គរសម្រាប់កា រអភិរក្សជីវៈចម្រុះអំពាវនាវឱ្ យប្រជាពលរដ្ឋចេះស្រលាញ់សត្វ ព្រៃ និងចូលរួមថែរក្សាការពារទាំងអស់ គ្នា ព្រោះថា បច្ចុប្បន្នមានសត្វព្រៃមួយចំនួ នប្រឈមនិងការផុតពូជ ។
លោក Michael Meyerhoff ប្រធានមជ្ឈមណ្ឌលអង្គរសម្រាប់កា រអភិរក្សជីវៈចម្រុះ បានថ្លែងឱ្យដឹងថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលមាន សត្វព្រៃ ជីវៈចម្រុះ យ៉ាងច្រើនសម្បូបែប ប៉ុន្តែសត្វព្រៃ ជីវៈ ចម្រុះទាំងនោះ មានមួយចំនួន បានកំពុងប្រឈមមុខ និងការបាត់បង់ ការគំរាមកំហែង ដល់ជីវិត ។
ក្នុងនោះសត្វព្រៃជាច្រើនប្រភេទ ដែលទាមទារឱ្យមានការ យកចិត្តទុកដាក់ ក្នុងការថែរក្សា និងអភិរក្សផងដែរ។ ហើយដើម្បីចូលរួមការពារ អភិរក្ស និងជួយសង្គ្រោះ សត្វព្រៃ និងជីវៈចម្រុះដ៏សម្បូបែបនេះ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្ សជីវៈចម្រុះ បានបង្កើតឡើងតាំងពីអំឡុង ឆ្នាំ២០០៣មក ។ នៅក្នុងរយៈពេល១៥ឆ្នាំមកនេះ មជ្ឈមណ្ឌលបានធ្វើការងារដ៏លំបា កជាច្រើន សម្រាប់កិច្ចការពារបរិស្ថាន និងអភិរក្សសត្វព្រៃជា ច្រើនប្រភេទ នៅប្រទេសកម្ពុជា ។
លោកបានបន្តថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ ជាអក្សរកាត់ជាភាសារអង់គ្លេសថា ACCB ដែលមានទីតាំងនៅក្បាលស្ពាន ក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងទទួលរក្សា អភិរក្ស ព្យាបាល និងបីបាច់ចិញ្ចឹមសត្វព្រៃ ចំនួនជាង ៦៣០ក្បាល ដែល មានប្រមាណជិត ៤០អំបូរ។ ហើយសត្វទាំងនេះ មានមួយចំនួនបានមកពីប្រជាពលរដ្ ឋដែលពួកគាត់ចាប់បានយកមកប្រគល់ឱ្ យមជ្ឈមណ្ឌល និងមួយចំនួនទៀត ទទួលបាន ពី សមត្ថកិច្ចចាប់បានពីក្រុមឈ្មួ ញរកស៊ីខុសច្បាប់ ។
មជ្ឈមណ្ឌល មានការថែរក្សាបញ្ហាសុខភាពយ៉ាង យកចិត្តទុកដាក់ ដោយនៅក្នុងមជ្ឈមណ្ឌលនេះមាន ពេទ្យសត្វ មានជំនាញច្បាស់លាស់សម្រាប់ការព្ យាបា ល ក្រោយពីការព្យាបាលសត្វឱ្យមានសុ ខភាព ល្អវិញហើយនោះ ពេលខ្លះមជ្ឈមណ្ឌល ក៏បានព្រលែងសត្វព្រៃទាំងនោះ ឱ្យត្រឡប់ទៅរស់នៅក្នុងព្រៃធម្ម ជាតិវិញក៏ធ្លាប់មាន ដែលធ្វើឱ្យចំនួនសត្វព្រៃ នៅទី នេះមិនសូវមានចំនួន ទៀងទាត់នោះទេ ។
លោកបានបញ្ជាក់ថា ក្រៅពីការព្យាបាលសត្វឱ្យមានសុ ខភាពល្អ មជ្ឈមណ្ឌលអង្គរ ក៏បានអភិរក្សជីវៈចម្រុះ និងបានធ្វើការបង្កាត់ពូជសត្វ ដើម្បីឱ្យមានចំនួនកើន ឡើងច្រើន និងយកទៅប្រលែងនៅក្នុងព្រៃធម្មជា តិ វិញ ព្រមជាមួយការចុះផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យចូលរួ មការពារ និងស្រលាញ់សត្វព្រៃទាំងអស់គ្នា។
បច្ចុប្បន្ននេះ មិនថានៅប្រទេសកម្ពុជា ឬនៅក្នុងតំបន់អាស៊ីទេ គឺត្រូវការកិច្ចខិតខំប្រឹងប្រែង យ៉ាងខ្លាំង ក្នុងការអភិរក្សសត្វព្រៃ។ ហើយសម្រាប់មជ្ឈមណ្ឌលអង្គរ លើការអភិរក្សជីវៈចម្រុះ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដោ យបានសហការជាមួយ ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស មន្ត្រីរដ្ឋាភិបាលក្នុងការអនុ វត្តន៍នូវកម្មវិធី អភិរក្សសត្វព្រៃគ្រប់ប្រភេទ ។ លោក Michael Meyerhoff បានលើកទឹកចិត្តឱ្យពលរដ្ឋកម្ពុជា គ្រប់រូប គួរតែមានមោទនភាព ចំពោះភាពសម្បូបែបនៃធម្មជាតិ និងសត្វព្រៃ នៅក្នុងប្រ ទេសកម្ពុជា ហើយលោកអំពាវនាវឱ្យពលរដ្ឋកម្ពុ ជា ទាំងអស់ចេះស្រឡាញ់សត្វព្រៃទាំ ងនេះ។
លោកបានបន្តថា ការថែរក្សាព្រៃឈើ និងការពារសត្វឱ្យមានភាពសម្បូបែប គឺជាកត្តាយ៉ាងសំខាន់ទាំងផ្នែ កបរិ ស្ថានផង និងទាក់ទាញភ្ញៀវទេសចរឱ្យមក ទស្សនា បានផ្តល់ប្រាក់ចំណូលទៅដល់ប្រជា ពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់។ ដូច្នេះប្រជាពលរដ្ឋកម្ពុជា ទាំងអស់ត្រូវចូលរួមដោះលែង និងថែរក្សាសត្វទាំង នោះឱ្យរស់នៅក្នុងព្រៃ និងសូមបញ្ឈប់ការចាប់សត្វ ព្រៃមកជួញដូរខុសច្បាប់ ព្រមទាំងបញ្ឈប់ការ សម្លាប់ សត្វព្រៃគ្រប់ប្រភេទ ៕ប៊ុនរិទ្ធី