ខែ​មីនា​ ឆ្នាំ​២០១៩​ ! ចាប់​ឡាន​ដឹក​លេីស​ទម្ងន់​ជាង​២០០គ្រឿង​ ផ្ទុក​លេីស​ពី​៥តោន​ដល់២០តោន

ចែករំលែក៖

ភ្នំពេញ​៖​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន​២២៧គ្រឿង​ ត្រូវ​បាន​ចាប់​ផាក​ពិន័យ​បាន​ថវិកា​សរុបចំនួន​៤៧៧,៣០០,​០០០​ រៀល​ ក្នុង​ខែ​មីនា​ ឆ្នាំ​២០១៩​​ ។ នេះ​បេី​តាម​ការ​ចេញ​ផ្សាយ​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ។

សូម​បញ្ជាក់​ថា​ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចំនួន ២២៧គ្រឿងនិងពិន័យបានថវិកាសរុបចំនួន ៤៧៧,៣០០,០០០រៀល។

ក្រសួង​ សាធារណការ​និង​ដឹក​ជញ្ជូន​ សង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការថយចុះចំនួន​១៣គ្រឿង គឺពី២៤០គ្រឿង ក្នុងខែកុម្ភៈ មកនៅ​២២៧គ្រឿង ក្នុងខែមីនា ឆ្នាំ២០១៩ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់​ចាប់ពី៥តោនរហូតដល់២០តោន។

រថយន្ដ​ដឹក​លើស​ទម្ងន់​ បាន​ចំណេញ​ចំពោះ​ឯកជន​ តែ​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ ដែល​ចំណាយ​ថវិកា​សាងសង់​ ឬ​ ជួសជុល​ រាប់​លាន​ដុល្លារ​អាមេរិក​ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print