ក្រុមហ៊ុន Cellcard ចាប់ផ្តើមដាក់សម្ភោធន៍កម្មវិធី Super Data Raceជាថ្មី នៅក្នុងរាជធានីភ្នំពេញ!

ចែករំលែក៖

 

ភ្នំពេញ ៖ ថ្ងៃទីខែមេសាឆ្នាំ២០១៩ នៅថ្ងៃអាទិត្យនេះ សិស្សវិទ្យាល័យរាប់រយនាក់ នឹងជួបជុំគ្នានៅវិទ្យាល័យឥន្ទ្រទេវី សម្រាប់កម្មវិធីSuper Data Races ជាលើកដំបូងរបស់Cellcard។

Super Data Raceគឺជាប្រភេទកម្មវិធីហ្គេមកំសាន្តមួយ ដែលបានបង្កើតឡើងដើម្បីសំរាប់យុវវ័យនិងផ្តល់ឱ្យពួកគេសាកល្បង និងទទួលបទពិសោន៏នៃប្រពន្ធ័អ៊ីនធឺណិតដែលមានល្បឿនលឿន។

ភាពជោគជ័យលើបណ្តាញសេវារបស់ក្រុមហ៊ុនសែលកាតត្រូវបានទទួលស្គាល់ពីស្ថាប័នជាច្រើនទាំងក្នុងស្រុកទាំងក្នុងតំបន់និងពិភពលោករហូតដល់ទទួលបានពានរង្វាន់ជាច្រើនជាបន្តបន្ទាប់និងផ្ទួនៗគ្នាពីOoklaនិងOpensignalដែលជាស្ថាប័នជំនាញនិងឈានមុខគេក្នុងពិភពលោកលើការធ្វើតេស្តលើបណ្តាញសេវា។

ពានរង្វាន់ចុងក្រោយបំផុតបានបង្ហាញថាបណ្តាញ4G LTE របស់ក្រុមហ៊ុនCellcardមិនត្រឹមតែលឿនជាងគេនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេប៉ុន្តែថែមទាំងនៅខេត្តសៀមរាបនិងព្រះសីហនុផងដែរ។

ការប្រណាំងSuper Data Races នឹងផ្តល់ឱ្យសិស្សនូវបទពិសោធផ្ទាល់នៃល្បឿនទិន្នន័យចល័តខណៈដែលផ្តល់ឱ្យពួកគេនូវឱកាសដើម្បីរីករាយជាមួយមិត្តភក្តិនិងឈ្នះរង្វាន់ដ៏អស្ចារ្យ។

ទំរង់បែបបទកម្មវីធីនេះគឺធ្វើតាមកម្មវិធី Super Data Race វគ្គមុនរបស់សែលកាតដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញនិងសៀមរាបដែលបានទាក់ទាញអ្នកចូលរួមលេង ជាពិសេសយុវយ័រហូតដល់ជិត2000 នាក់។

លោកIan Watson នាយកប្រតិបត្តិក្រុមហ៊ុនCellcardបានមានប្រសាសន៍ថា “យើងបានផ្តល់ហ្គេម Super Data Race ដែលមានរូបរាងថ្មី យ៉ាងល្អឥតខ្ចោះនៅឆ្នាំនេះនិងកែឆ្នៃហ្គេមនេះអោយកាន់តែមានភាពសប្បាយរីករាយនិងប្រកួតប្រជែងសម្រាប់សិស្សានុសិស្ស” ។

“នេះគឺជាវិធីមួយដ៏ល្អដើម្បីផ្សារភ្ជាប់ជាមួយយុវជនដែលជាអតិថិជនរបស់យើង និងដើម្បីផ្តល់ឱ្យពួកគេនូវបទពិសោធន៍ថ្មីដ៏គួរឱ្យរំភើប។

“យើងនឹងផ្តល់នូវរង្វាន់តាមបែបការរស់នៅលក្ខណៈឌីជីថលរបស់ពួកគេដែលមានដូចជាIphone 10S Max, iPad, Huawei Nova 3i, AirPodនិងMiFis។

បន្ទាប់ពីព្រឹត្តិការណ៍នេះផងដែរ យើងក៏មានការប្រគុំតន្រ្តីខ្នាតតូចជាមួយនឹងទេពកោសល្យដ៏អស្ចារ្យរួមទាំងសិល្បករសិល្បការិនីនិងអ្នកដំណាងសំខាន់ៗនៅក្នុងបណ្តាញសង្គមFacebook”

លោកWatson បានបន្តទៀតថាអ្នកដែលមានចំណាប់អារម្មណ៍គ្រាន់តែស្វែងរកSuper Data Race នៅលើApp store របស់ពួកគេទាញយកកម្មវិធីនិងចុះឈ្មោះលេង។

អ្នកចូលរួមប្រកួតត្រូវមានCellcardស៊ីមកាតដើម្បីចុះឈ្មោះ – ហើយនឹងទទួលបានកញ្ចប់សំរាប់អ្នកប្រកួតជាពិសេសនៅថ្ងៃនោះដែរ។

អ្នកចូលរួមប្រកួតត្រូវមកដល់ទីតាំងនៅវិទ្យាល័យឥន្ទ្រទេវី នាម៉ោង1 រសៀលដើម្បីទទួលបានកញ្ចប់សំរាប់ការប្រកួត និងពិនិត្យការចុះឈ្មោះ។

ការប្រកួតចាប់ផ្តើមនៅវេលាម៉ោង3 រសៀលហើយនឹងត្រូវបានផ្សាយបន្តផ្ទាល់នៅលើសែលកាតហ្វេសប៊ុកសម្រាប់សិស្សានុសិស្សនៅតាមបណ្តាខេត្តនានាដែលចង់ចូលរួមក្នុងវគ្គបន្ទាប់ដែលនឹងមកដល់ឆាប់ៗនេះ!

កម្មវីធី:Super Data Race1

ទីកន្លែង:វិទ្យាល័យឥន្ទ្រទេវី (ផ្លូវលេខ592 រាជធានីភ្នំពេញ)

ពេលវេលា:1:00 – 2:45 រសៀល         ប្រមូលផ្តុំកញ្ចប់និងការចុះឈ្មោះចុងក្រោយ

2:45 – 3:00 រសៀល      ការណែនាំរបៀបលេងហ្គេមនិងការសម្តែងដោយកញ្ញាTey

3:00 រសៀល               ការរាប់ថយក្រោយដោយប៊ុនឡេងនិងការចាប់ផ្តើមការប្រណាំង

ម៉ោង4 រសៀល             ការប្រកាសអ្នកឈ្នះ

ម៉ោង4:15 រសៀល         កម្មវិធីកំសាន្តដោយមានការបង្ហាញKhmer New Year App និងការប្រគុំតន្ត្រីខ្នាតតូច

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print