រឿង”ជួបស៊យ២” របស់នាយគ្រឿនធ្វើឲ្យអ្នកទស្សនាសើចផ្អើលពេញរោងកុនពី

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែងនាយគ្រឿន បានប្រកាសបញ្ចេញស្នាដៃដឹកនាំភាពយន្តខ្នាតធំបែបកំប្លែងទី៥របស់ខ្លួនហើយគឺរឿង”ជួបស៊យ២” បន្ទាប់ពីរឿង”ជួបស៊យ” វគ្គ១ទទួលបានការគាំទ្រច្រើនលើសលប់នោះ។

ការប្រកាសនេះធ្វើឡើងកាលពីយប់ថ្ងៃទី០៥ខែមេសាឆ្នាំ២០១៩នេះនៅផ្សារទំនើបអ៊ីអន២សែនសុខ ក្រោមការចូលរួមពីសំណាក់សិល្បករផលិតករជាច្រើនរូប។
​តារាកំប្លែង នាយ គ្រឿន ដែលវិវឌ្ឍន៍ខ្លួនជាអ្នកដឹកនាំផលិតភាពយន្ត បានលើកឡើងថា ស្នាដៃទី១ដែលលោកដឹកនាំសម្តែងគឺរឿង”ជួបស៊យ” វគ្គ១ ហើយស្នាដៃទី៥ចុងក្រោយនេះក៏ជារឿង”ជួបសយ២” ។

លោកថាភាពយន្តនេះបើរាបើថ្ងៃផលិតប្រមាណ២សប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែទម្រាំបានជួបជុំសិល្បករ និងការកាត់តផ្សេងៗប្រមាណពី៥ទៅ៦ខែមកហើយ។ លោកបញ្ជាក់ថារឿងនេះនៅតែជារឿងកំប្លែង ប៉ុន្តែមានឈុតឆាក និងរសជាតិថ្មីមួយបែបដែលលោករំពឹងថាទស្សនិកជននឹងពេញចិត្ត មិនចាញ់រឿងវគ្គ១នោះទេ។

ទោះជាយ៉ាងណាលោកនៅតែរងចាំអ៊ុតមើលសន្ទុះនៃការគាំទ្ររបស់ទស្សនិកជនបន្តផងដែរថាមានកម្រិតណា ហើយលោក នឹងគ្រោងចេញផលិតស្នាដៃថ្មីក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។

គួរបញ្ជាក់ផងដែរថា រឿង “ជួបស៊យ២” នឹងត្រូវធ្វើការដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី១១ខែមេសាឆ្នាំ២០១៩នេះតទៅនៅគ្រប់រោងភាពយន្តទំនើបនៅកម្ពុជា។

ក្រៅពីការប្រកាសបន្ថែមទុន គុណភាពនៃការផលិតក៏កាន់តែខ្ពស់ជាងរឿងវគ្គមុន ស្របពេលដែលតួសម្តែងត្រូវបានគេដឹងដែរថាសុទ្ធសឹងជាតារាសម្តែង តារាកំប្លែងល្បីឈ្មោះនៅកម្ពុជាដូចជានាយគ្រឿន Dj កាកា លោក ងួន សុបិន្ត កញ្ញា គាត សុវណ្ណាឡាង លោក ទេព រិន្ទដារ៉ូ អ្នកនាង ប៉ែន សុផានី និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនទៀតផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print