រថយន្តកុងទឺន័រ កិនមនុស្សស្លាប់ នៅមុខកាសុីណូ ហ្រ្គែនណាយមិនសុីធី

ចែករំលែក៖

ប៉ោយប៉ែត ៖ នៅមុននេះបន្តិចមានករណីរថយន្តកុងទឺន័រ កិនមនុស្សស្រីម្នាក់ស្លាប់នៅមុខ កាសុីណូ ហ្រ្គែន ណាយមិន សុីធី ដែលហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១៥ និង ៥០នាទី ក្នុងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅចំនុចផ្លូវអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពលរដ្ឋនៅក្នុងហេតុការណ៍បានប្រាប់ឲ្យដឹងថា៖ រថយន្តកុងទឺន័រ ដែលជាតៃកុងរបស់ថៃ ដែលមានស្លាកលេខ ថៃឡែន 71-5383 បើកបរ ពីលិចទៅកើត លុះដល់ចំនុចកើតហេតុ ស្រាប់តែមានម៉ូតូ បើកបរដោយស្រ្តីម្នាក់ បានប៉ះជាមួយម៉ូតូ ដូចគ្នា ស្រាប់តែដូលចូលកុងទឺន័រ ស្លាប់មួយរំពេច ។

បច្ចុប្បន្នរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចចរាចរណ៍ ក្រុងប៉ោយប៉ែត យកមករក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ជាបណ្តោះអាសន្ន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print